រយៈពេល៤៥ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់មធ្យោបាយជិះបញ្រ្ចាសសរុបចំនួន ១៥១គ្រឿង

2025/03/12 08:29:14 pm        153

ភ្នំពេញ៖ ក្នុងរយៈពេល៤៥ថ្ងៃមធ្យោបាយជិះបញ្រ្ចាសនៅលើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) សរុប​ចំនួន​១៥១គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឃាត់ដើម្បីធ្វើកិច្ចសន្យា និង​ធ្វើ​ការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ នេះបើតាមការឲ្យដឹងពី លោក ជា សារ៉េត ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាពសង្កាត់ បានឲ្យដឹងនាថ្ងៃឋតី១២ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ទៀតថា រយះពេល ៤៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែមករា ដល់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ សហការ​ជា​មួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ អ្នកជិះបញ្រ្ចាសទិស នៅ​លើកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ជាប់ជាប្រចាំគឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ជាក់ស្ដែងរហូតដល់បច្ចុប្បន្ននេះ សង្កេត​ឃើញ​ថា​បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពុំសូវនាំគ្នាជិះបញ្ច្រាស់ទិសបន្តទៀតឡើយ។

លោកចៅសង្កាត់សង្កត់ធ្ងន់ថា ការអនុវត្តនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រយៈ​ពេល​៤៥​ថ្ងៃ​នេះ ក្នុងនោះ ឃាត់បាន មធ្យោបាយជិះបញ្រ្ចាសសរុប ចំនួន ១៥១គ្រឿង ម៉ូតូចំនួន ១៤៧ គ្រឿង និងផាសអាប់កង់បីចំនួន ០៤ គ្រឿង យកមករក្សាទុក នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ រយៈពេល ១ថ្ងៃ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការណែនាំ រួចប្រគល់ជូនម្ចាស់វិញ។

លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ដឹកនាំកម្លាំងចុះធ្វើសណ្តាប់ធ្នាប់ និង​ណែ​នាំ​ដល់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវ២១៧(មុន្នីរ៉េត)ចាប់ពីមុខវត្តស្ទឹងមានជ័យ រហូត​ដល់​ផ្លូវ​កែងការ៉ាស់សាំងភីធីធី ជិតប៉េអឹមក្រុង ឱ្យចូលរួម​សហការ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជា​សង្កាត់ ក្នុងករណីនៅតែបន្តលក់ដូររំលោភលើផ្លូវសាធារណៈ បង្កការកក​ស្ទះ​ចរាចរណ៍ ​និងធ្វើឲ្យបាត់បង់សណ្ដាប់ទៀតនោះ អាជ្ញាធរនឹងចាត់វិធាការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        44
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        114
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        268

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm