រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នៅថ្ងៃពុធ ទី១២ ខែមីនានេះ បានចាកចេញពីទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោករួមជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានជួបជាមួយគណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែន។

លោក Rubio ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំពីរ រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅរមណីយដ្ឋានទន្លេ La Malbaie ទីក្រុងកេបិច ចាប់ពីថ្ងៃពុធនេះ រហូតតដល់ថ្ងៃសុក្រ ទី១៤ ខែមីនា ជាលើកដំបូងចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងក្នុងខែមករា។

ខណៈកិច្ចប្រជុំ G7 បានស្របមតិគ្នា ចាប់តាំងពីសមាជិកភាពរបស់រុស្ស៊ី ត្រូវបានផ្អាក កាលពីខែមីនា ឆ្នាំ២០១៤ ជាការឆ្លើយតបទៅនឹងការដាក់បញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីម៉េ បញ្ជាក់ពីការគាំទ្រឥតងាករេរបស់ពួកគេសម្រាប់ប្រទេសអ៊ុយក្រែន ដែលលោក Trump បានកែប្រែសាមគ្គីភាពរបស់លោកខាងលិច តាមរយៈការរុញសហរដ្ឋអាមេរិកឱ្យខិតចូលកាន់តែកៀកទីក្រុងមូស្គូ ខណៈកំពុងបង្កើនការរងការរិះគន់លើទីក្រុងគីវ ។