និស្សិតសាកលវិទ្យាល័យនៅក្រុង Bukavu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងវិលត្រឡប់ទៅថ្នាក់រៀនវិញជាបណ្តើរៗ ជាលើកដំបូងចាប់តាំងពីក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ៉្វាន់ដា ដណ្តើមយកបានទីក្រុងកាលពីខែមុន ខណៈភាគខាងកើតប្រទេសកុងហ្គោ រកវិធីដោះស្រាយជម្លោះកាន់តែរីកធំឡើង ដែលបានជម្លៀសប្រជាជនជាង៥សែននាក់ ចាប់តាំងពី ខែ មករា មក។

ក្រុមឧទ្ទាម M23 បានដណ្តើមកាន់កាប់ទីក្រុង Bukavu កាលពីពាក់កណ្តាលខែកុម្ភៈ ដោយបង្ខំឱ្យផ្អាកសកម្មភាពសិក្សារយៈពេលជាច្រើនសប្តាហ៍។ សាកលវិទ្យាល័យផ្លូវការ Bukavu (UOB) និងស្ថាប័នផ្សេងៗទៀត បានបើកដំណើរការឡើងវិញហើយនៅពេលនេះ ប៉ុន្តែការព្រួយបារម្ភអំពីសន្តិសុខ នៅតែមាន។

Toto Mufungizi និស្សិតសាកលវិទ្យាល័យ Bukavu (UOB) បាននិយាយថា យើងបានស្នាក់នៅផ្ទះយ៉ាងហោចណាស់រយៈពេលមួយខែនឹងបីសប្តាហ៍។ នៅពេលនេះ វានៅពុំទាន់មានភាពស្ងប់ស្ងាត់នៅឡើយទេ ដែលយើងមិនអាចធ្វើដំណើរបានដោយសុវត្ថិភាព។
និស្សិតឆ្នាំទី៣ម្នាក់បាននិយាយថា «យើងភ័យខ្លាច ព្រោះ យើងបានឮពាក្យចចាមអារ៉ាមថានៅ ទីក្រុង ហ្គោម៉ា និស្សិតត្រូវបានគេចាប់ពង្រត់។
ប្រទេសរ៉្វាន់ដា បានបដិសេធការផ្តល់អាវុធនិងកងទ័ព ដើម្បីជួយដល់ក្រុម M23 និងបាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួនប្រឆាំងកងទ័ពកុងហ្គោ និងសត្រូវកងជីវពល។