អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ ការចោទប្រកាន់របស់បុគ្គលជ្រុលនិយម​នៅក្រៅប្រទេស​ចំពោះ​សម្ដេចតេជោ គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈបុគ្គលនេះជា​អ្នក​នយោបាយ​កេញ​ចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះប៉ុណ្ណោះ!

2025/03/12 09:26:00 pm        686

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទុកសកម្មភាព​របស់​មេដឹកនាំ​ជ្រុល​និយម​រត់​ចោលស្រុក ដែលបន្តធ្វើសកម្មភាពចោទប្រកាន់ បំភ្លៃព័ត៌មាននានា ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជា គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈ​មេដឹកនាំ​ជ្រុលនិ​យម​រូប​នេះ​ជា​អ្នក​នយោបាយ​កេញ​ចំណេញ​តាម​ពី​ក្រោយ​ព្រឹត្តិការណ៍​ប្រទេស​នេះ ​ប្រទេសនោះប៉ុណ្ណោះ។

លោក ជា ធីរិទ្ធ មើលឃើញថា ការចោទប្រកាន់របស់បុគ្គលរូបនេះ គ្មាន​តម្លៃ​អ្វី​ទាំង​អស់​សម្រាប់​ប្រជា​ជន​ខ្មែរ ព្រោះប្រជាជន​លោក​បាន​ដឹង​ហើយ​នូវ​នយោបាយ​ប្រជាភិថុតិ​ដដែលៗ​របស់​បុគ្គល​រូប​នេះ​ ដែលជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផល​ប្រយោជន៍​ជាតិ​ទេ​។ ផ្ទុយទៅវិញចេះតែធ្វើនយោបាយមួរបង្កាច់ បំភ្លៃ និង​កេញ​ចំណេញ​តា​ម​ពី​ក្រោយ​ព្រឹត្តិការ​ណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញ​តណ្ហា​នយោបាយ​សង​សឹក​របស់​ខ្លួន​តែប៉ុណ្ណោះ។ ម្លោះហើយទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។

លោក ជា ធីរិទ្ធ បានបញ្ជាក់ថា៖«ចំណែកសម្តេចតេជោ លោកជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅ​ជា​មួយប្រជាជនគ្រប់កាលៈទេសៈ នាំសន្តិភាព និងធានាសន្តិភាពឲ្យកម្ពុជា ដោយ​ខ្ញុំ​មិន​ចាំ​បាច់​បរិយាយ​ ឬ​បៀបធៀបនោះទេ ព្រោះប្រជាជនខ្មែរលោកដឹងច្បាស់ណាស់»។

លោក ជា ធីរិទ្ធ មើលឃើញថា ការមួរ​បង្កាច់ ការបំភ្លៃ របស់បុគ្គលរូបនេះ គឺបានក្លាយជាប្រពៃណី ដោយ​ជាប់​ជ្រៅនៅក្នុងសន្តាននយោបាយប្រជាភិថុតិរបស់គាត់ទៅហើយ ដែល​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​ឆ្លើយ​តបច្រើនពេកនោះទេ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm