យុវជនរៀនចប់ និងទទួលបានការងារជាង ១ម៉ឺននាក់ ពីការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល

2025/03/12 09:43:08 pm        447

កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់ពេលនេះ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ចំនួនជាង ៩ម៉ឺន ៨ពាន់នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១១ ខែមីនានេះ ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៩៨ ៦៦២នាក់ ក្នុង​នោះក្រុមគោលដៅ ចំនួន ៣៧ ៥២៤នាក់, សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៤ពាន់​នាក់, សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ១ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១១ ៨៣៨នាក់ ក្នុងនោះ​ក្រុម​គោល​ដៅ​ចំនួន ៥ ៦៥៩នាក់។

ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជា​អាណាព្យាបាល​របស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជន​ចុះ​ឈ្មោះរៀ​ន​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមាន​ការងារ​សមរម្យ។

សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តាម​រយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បី​រួម​ចំណែក​ដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។

ដើម្បីឱ្យកម្មវិធី​បណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យ​សាលា​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ទាំង​អស់​ត្រូវ​តែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និង​វេនថ្ងៃសៅរ៍-អាទិត្យ ដើម្បី​បង្កើត​ឱកាស​យ៉ាង​ទូលាយ​សម្រា​ប់យុវជន​ក្រុម​គោល​ដៅ​អាច​មក​សិក្សា​វគ្គ​បណ្តុះបណ្តាលដ៏សំខាន់នេះ។ 

ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ខាងលើនេះដែរ សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈ​ទី​ភ្នាក់​ងារ​ជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់​ឱកាស​ដល់​យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួង​នឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វ​ផ្សាយ​ដល់​យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណា​ការ​ផ្គូផ្គង​រវាង​នយោជក​ដែល​មាន​តម្រូវ​ការ​ការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និង​មានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបាន​ធនធា​នម​នុស្ស​មន្រ្តី​ដែល​ខ្លួន​ត្រូវ​ការ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm