រូបភាពជាច្រើនដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺ ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នា ហើយមុខរបស់ពួកគេប្រឡាក់ដីពេញ ខណៈដែលពួកគេ បានលូនចូលតាមបំពង់បង្ហូរឧស្ម័នទទេមួយ នៅក្រោមខ្សែត្រៀមការពាររបស់អ៊ុយ ក្រែន។
ចាប់តាំងពីទីក្រុងគីវ បានបើកការវាយលុកឆ្លងព្រំដែនយ៉ាងអង់អាចក្លាហានរបស់ខ្លួន ចូលទៅក្នុងតំបន់ ឃើស (Kursk) កាលពីខែសីហាកន្លងទៅ ទីក្រុងមូស្គូ បាននិងកំពុងរុញច្រានយ៉ាងខ្លាំងក្លា ដោយប្រើយុទ្ធសាស្ត្រមិនធម្មតា និងដាក់ពង្រាយទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដើម្បកម្ចាត់កងទ័ពអ៊ុយក្រែន។
ចាប់តាំងពីពេលនោះមក ពួកគេ បានបង្កើនរុលចូលទៅមុខរបស់ពួកគេ កាន់តែលឿន។
ក្នុងរយៈពេល ៥ថ្ងៃ កន្លងមកនេះ ទីក្រុងមូស្គូ បានទម្លុះខ្សែត្រៀមការពាររបស់ទីក្រុងគីវ ដោយដណ្តើមយកទឹកដីរាប់សិបគីឡូម៉ែត្រការ៉េមកវិញ។ នេះបើយោងតាមអ្នកសរសេរប្លុកយោធា។
ក្រុមអ្នកសរសេរប្លុកយោធារុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពរបស់ទីក្រុងមូស្គូ បានចូលទៅក្នុងទីក្រុង Sudzha ដែលជាកន្លែងតាំងទីលំនៅដ៏ធំបំផុត នៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ទីក្រុង គីវ ។