ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ីលោក Rodion Miroshnik បានប្រាប់សារព័ត៌មាន TASS ថា ជនស៊ីវិលប្រហែល ៩០នាក់ មកពីតំបន់មួយចំនួននៃប្រទេសរុស្ស៊ី បានរងរបួស នៅក្នុងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងសប្តាហ៍មុន និង មនុស្ស១០នាក់ផ្សេងទៀត ក្នុងនោះមានកុមារម្នាក់ ត្រូវបានសម្លាប់។
លោកបាននិយាយថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ ជនស៊ីវិល ៩៦នាក់ បានរងរបួស នៅក្នុងការបាញ់ផ្លោងរបស់របបណាស៊ី»។
លោក Miroshnik បានបញ្ជាក់ថា កាលពីសប្តាហ៍មុន ខ្មាំងសត្រូវតែងតែបើកការបាញ់ប្រហារលើតំបន់ Donetsk, Belgorod និង Khersonរបស់ធារណរដ្ឋប្រជាមានិត Donetsk។ ចំនួនជនស៊ីវិលច្រើនជាងគេដែលរងគ្រោះ នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និងតំបន់ Kherson។
លោកបាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រើប្រាស់កាំភ្លើងធំ រួមទាំងគ្រាប់បែកចង្កោម ប្រព័ន្ធបាញ់គ្រាប់រ៉ូកែតចល័ត (MLRS) យានដ្រូនវាយប្រហារ និងយានដ្រូន FPV ដើម្បីវាយប្រហារគោលដៅជនស៊ីវិល»។
តំណាងក្រសួងការបរទេសរុស្ស៊ីរូបនេះ បានបន្ថែមថា ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ទាហានអ៊ុយក្រែន បានបាញ់គ្រាប់រំសេវជិត ១.៦០០ប្រភេទផ្សេងគ្នា ទៅលើទឹកដីរុស្ស៊ី។