មន្ត្រីក្រសួងការពារជាតិទួរគី បាននិយាយនៅថ្ងៃពុធនេះថា ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី កំពុងបន្ត រួមទាំងថ្ងៃអង្គារផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀងរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេ រិក និងដឹកនាំដោយឃើដ និងរដ្ឋាភិបាលថ្មី នៅទីក្រុងដាម៉ាស។
មន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងប្រតិបត្តិការនោះទេ។ ទីក្រុងអង់ការ៉ា បានចាត់ទុក កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគ្រប់គ្រងភាគច្រើននៃភាគឦសានប្រទេសស៊ីរី ជាក្រុមភេរវករ ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ (Kurdistan Workers Party) (PKK) ដែលត្រូវចាត់ទុកថា ខុសច្បាប់ ហើយបានធ្វើសកម្មភាពលុកលុយឆ្លងព្រំដែនជាច្រើនប្រឆាំង នឹងប្រទេសទួរគី។