ពិធី​រាប់​ថយក្រោយ​ ១០០​ថ្ងៃ​ធ្វើឡើង​មុន​ការប្រកួត​កីឡា​អូឡាំពិក​ជន​ពិការ​រដូវ​រងា​ទីក្រុង​ប៉េកាំង​មកដល់

2021/11/25 10:12:19 pm        766

​ចិន៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ជន​ពិការ​រដូវ​រងា​ក្រុង​ប៉េកាំង បាន​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​ ១០០​ថ្ងៃ​មុន​ចូល​ដល់​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ការសម្ដែង​សិល្បៈ រាំ​-​ច្រៀង​ចម្រុះ​ដោយ​ជន​ពិការត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សាល​ដ៏​ធំ Ice Cube ដែល​ត្រូវ​បាន​កែប្រែ​ចេញពី​មជ្ឈមណ្ឌល​ជាតិ National Aquatics Center ត្រូវ​បាន​សាងសង់​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ប៉េកាំង​កាលពី​ឆ្នាំ២០០៨​។

​លោក Cai Qi ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ប៉េកាំង២០២២​ និង​ជា​លេខា​បក្ស​កុំ​ម្មុយ​នី​ស​នៃ​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ការ​ត្រៀម​លក្ខណៈ​ទាំងអស់​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រដូវរងា ត្រូវ​បាន​កើតឡើង​រួច​ទៅ​ហើយ​។ នៅ​ក្នុង​ពិធី​នោះ ក្រុម​អ្នក​រៀប​ចំ​បាន​បោះពុម្ពអក្សរ​ស្ទាប​ខ្នាត​ធំ​សម្រាប់​អត្ត​ព​លិ​ក​ពិការ និង​ក្រុម​មន្ត្រីដើម្បី​ចូលរួម​ក្នុង​កីឡា​ជន​ពិការ​អូឡាំពិក ក៏ដូចជា​ឈុត​កាក់​អនុស្សាវរីយ៍​ផង​ដែរ​។​ អ្នកចូលរួម​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​ពិការ​រដូវរងា​ឆ្នាំក្រោយ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​យ៉ាង​តឹងរ៉ឹង​ដាច់​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​អាច​ប្រឈម​ការ​បណ្ដេញ​ចេញ ចំពោះ​អ្នក​ដែល​បំពាន​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19​។

ទីក្រុង​ប៉េកាំង​នឹង​ក្លាយ​ជា​ទីក្រុង​ដំបូង​គេ ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ទាំង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រដូវ​ក្ដៅ និង​រដូវរងា ស្រប​ពេល​មានការ​កើនឡើង​នៃ​ការ​ធ្វើ​ពហិការ​ពី​សំណាក់​អ្នកការទូត​របស់​ប្រទេស​ផ្សេងៗ​។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ២០២២ នឹង​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី​៤ ដល់ ១៣ ខែ​មីនា ឆ្នាំ​២០២២៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm