អ្នកស្រុកក្នុងតំបន់និយាយថា អ្នកតាំងលំនៅអ៊ីស្រាអែលប្រដាប់អាវុធ បានលួចចៀមរាប់រយក្បាលពីសហគមន៍ Bedouin ក្នុងជ្រលងភ្នំ Jordan នៅក្នុងឧប្បត្តិហេតុដ៏ធំបំផុតមួយ ដែលសហគមន៍នេះ ត្រូវបានគេរាយការណ៍ថា ត្រូវរងការវាយប្រហារ និងយាយី។
ការវាយប្រហារបែបនេះ នៅក្នុងតំបន់នេះ បានកើនឡើង ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្តើម ប៉ុន្តែសាក្សីបាននិយាយថា ទំហំនៃឧប្បត្តិហេតុកាលពីថ្ងៃសុក្រ នៅជិតទីក្រុង Ein Al-Auja ភាគខាងជើងនៃទីក្រុង Jericho ក្នុងតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល គឺលើសពីអ្វីដែលបានឃើញពីមុន មកទៅទៀត។
លោក Hani Zayed អ្នកស្រុកនៃសហគមន៍នេះ ដែលបានអះអាងថា ខ្លួនបានបាត់បង់ចៀម ៧០ ក្បាលនៅក្នុងការវាយប្រហារ បាននិយាយថា៖«នេះគឺជាចំនួនសត្វច្រើនបំផុតដែលត្រូវបានគេលួច។ បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការដោះស្រាយជាមួយការអនុវត្តច្បាប់ក្នុងតំបន់ គំនិតនៃការអំពាវនាវដល់នគរបាលឲ្យជួយនោះ ពុំទទួលបានអ្វីក្រៅពីការរាដៃឡើយ។
“នគរបាលមិនធ្វើអ្វីទាំងអស់ ពួកគេមិនដែលជួយយើងក្នុងរឿងអ្វីនោះទេ។ ប្រសិនបើអ្នកប្រាប់ពួកគេថា អ្នកតាំងលំនៅ កំពុងចាប់យកចៀមហើយ ពួកគេនឹងសួរថា «តើអ្នកប្រាកដថា វាគឺជាចៀមរបស់អ្នកឬទេ?
អ្នកស្រុកបាននិយាយថា ចៀម និងពពែប្រហែល ១.៥០០ ក្បាល ត្រូវបានអ្នកតាំងលំនៅចាប់យកសត្វទាំងនោះចេញពីភូមិ នៅចំពោះមុខនគរបាល និងទាហាន ឬដាក់លើរថយន្តភីកអាប់ ដឹកចេញទៅបាត់។