រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយនៅថ្ងៃពុធនេះថា ពាក់ព័ន្ធនឹងលទ្ធភាពណាមួយនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ទីក្រុងម៉ូស្គូនឹងចៀសវាងការសម្របសម្រួលដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ។
លោកបានលើកឡើងពីគោលជំហររបស់រុស្ស៊ីថា វាមិនស្ថិតក្រោមលក្ខខណ្ឌទទួលយកវត្តមានទាហានអង្គការណាតូនៅអ៊ុយក្រែននោះឡើយ បើសិនជាមានការដោះស្រាយសន្តិភាពអចិន្រ្តៃយ៍ ។
លោក Lavrov និយាយថា អឺរ៉ុប និងចក្រភពអង់គ្លេស ចង់ឲ្យសង្រ្គាមនៅអ៊ុយក្រែនបន្ត ។ របៀបដែលពួកគេទទួលលោក Zelenskiy ក្រោយរឿងអាស្រូវនៅទីក្រុងវ៉ាស៊ីងតោន វាគឺជាការចង្អុរបង្ហាញមួយថា ពួកគេចង់បង្កើនហានិភ័យ ហើយពួកគេត្រៀមខ្លួនអ្វីមួយ ដើម្បីដាក់សំពាធរដ្ឋបាលរបស់លោក Donald Trump ឲ្យវិលត្រឡប់មករកវិធានការប្រឆាំងនឹងរុស្ស៊ីវិញ ។
លោកបន្តថា លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះការគិតដល់ក្រុមរក្សាសន្តិភាព ។ ក្រុមថែរក្សាសន្តិភាពដែលប្រធានាធិបតីបារាំងលោក Macron និយាយថា ត្រូវឈប់ ក្នុងរយៈពេល ១ខែ ក្រុមថែរក្សាសន្តិភាពនឹងត្រូវដាក់ពង្រាយ បន្ទាប់មកពួកយើងនឹងមើលឃើញអ្វីត្រូវធ្វើបន្ទាប់ ៕