ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញប្រលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម និងបានប្រលែងក្តាមមេមានពងក្រៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕






