អតីត​ជើងឯក​ស្នូកឃ័រ​ពិភពលោក Shaun Murphy ធ្លាក់​ត្រឹម​ជុំ​ទី១ UK Championship ក្រោយ​ចាញ់​យុវជន​ចិន​

2021/11/25 10:24:29 pm        194

​ស្នូកឃ័រ៖ ​អតីត​ជើងឯក​ស្នូកឃ័រ​ពិភពលោក​ឆ្នាំ២០០៥ កីឡាករ​អង់គ្លេស Shaun Murphy បាន​រង​បរាជ័យ​មិនគួរ​ឱ្យ​ជឿ​ត្រឹម​ជុំ​ទី១ នៃ​ការប្រកួត​ពានរង្វាន់ UK Championship ក្រោយ​ចាញ់​កីឡាករ​យុវជន​ចិន Si Jiahui ៦-៥ហ្វ្រេ​ម​។ ​​Shaun Murphy ដែលជា​អតីត​ជើងឯក UK Championship នេះដែរ​កាលពី​ឆ្នាំ២០០៨ នោះ​ត្រូវបាន Si Jiahui នាំមុខ​ដល់​ទៅ ៥-១ហ្វ្រេ​ម​មុនពេល​ដែល​តាម​ស្មើ​មកវិញ ៥-៥​។

ឈានដល់​ហ្វ្រេ​ម​កាត់​សេចក្តី កីឡាករ​វ័យ ១៩ឆ្នាំ Si Jiahui បាន​តាំង​អារម្មណ៍​ភ័យខ្លាច​របស់ខ្លួន​យកឈ្នះ​នៅ​ហ្វ្រេ​ម​កាត់​សេចក្តី​ ដែលជា​ជ័យជំនះ​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្លួន​។ ​ក្រោយពី​ចាញ់​ការប្រកួត​នេះ Shaun Murphy បែ​រជា​រិះគន់ថា​ ការប្រកួត UK Championship មិនគួរ​អនុញ្ញាតឱ្យ​កីឡាករ​ក្មេងៗ​ចូលរួម​ឡើយ​។ ​​សូមបញ្ជាក់ថា ​ការប្រកួត​ស្នូកឃ័រ​ជើងឯក UK Championship មាន​កីឡាករ​ចូលរួម​សរុប ១២៨នាក់ក្នុងនោះ​កីឡាករ​អូស្ត្រាលី Neil Robertson ជា​អ្នកការពារ​តំណែង​ជើងឯក​។ ​ព្រឹត្តិការណ៍​ដែលមាន​កញ្ចប់​ថវិការ ១លាន​ផោន​នេះ ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់ ២០ម៉ឺន​ផោន​។ ​ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី២៣ ខែវិច្ឆិកា​បញ្ចប់ទៅ​នៅ​ថ្ងៃទី៥ ខែធ្នូ​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        68
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        431

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm