គ្រួសារជនរងគ្រោះក្នុងសង្រ្គាមគ្រឿងញៀនហ្វីលីពីន ជំរុញឲ្យមានការទទួលខុសត្រូវក្នុងការស៊ើបអង្កេតលោក Duterte

2025/03/13 01:03:52 am        59

នៅថ្ងៃពុធនេះ ក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទាមទារឲ្យមានការទទួលខុសត្រូវច្រើនជាងនេះ ក្នុងការស៊ើបអង្កេតលើរដ្ឋបាលរបស់អតីតមេដឹកនាំម្នាក់នេះ ។

អ្នកស្រី Emily Soriano គឺជាម្តាយរបស់ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវបានសម្លាប់នៅក្នុងវិធានការបោសសម្អាតរបស់លោក Duterte កាលពីឆ្នាំ ២០១៦ បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងម៉ានីលថា កូនប្រុសរបស់គាត់ ត្រូវបានគេបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ហើយអ្នកស្រីបានជំរុញសាធារណជន មិនត្រឹមតែឲ្យលោក Duterte ទទួលខុសត្រូវម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែក្រុមមន្រ្តីផ្សេងទៀតផងដែរ ។

លោក Duterte គឺជាអតីតអភិបាលក្រុង និងជាអតីតរដ្ឋអាជ្ញាដែលបានដឹកនាំប្រទេសហ្វីលីពីនចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២២ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ជាការចាប់ផ្តើមជំហានធំបំផុតពុំធ្លាប់មាននៅក្នុងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ជុំវិញឧក្រិដ្ឋកម្មចោទប្រកាន់ប្រឆាំងមនុស្សជាតិ អំឡុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយនិងទទួលបានការថ្កោលទោសនៅជុំវិញពិភពលោក ។

គួរឲ្យដឹងថា លោកDuterte ត្រូវបានបញ្ជូនទៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃអង្គារម្សិលមិញ រយៈប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រូវចាប់ខ្លួននៅទីក្រុងម៉ានីល តាមសំណើរបស់តុលាការ ICC ។

លោក Duterte វ័យ ៧៩ឆ្នាំ អាចនឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីលើកដំបូងគេ ដែលត្រូវឡើងសវនាការនៅ តុលាការ ICC ។ 

ខណៈពេលនោះដែរ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយបានប្រាប់សន្និសីទសារព័ត៌មានថា យន្តហោះបានធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដែលអនុញ្ញាតឲ្យអតីតប្រធានាធិបតីរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងសង្គ្រាមដ៏បង្ហូរឈាមរបស់លោកលើគ្រឿងញៀន ។ 

ទោះបីជាយ៉ាងណាក៏ដោយ លោក Duterte បាននិយាយយ៉ាងទទូចជាយូរមកហើយថា លោកបានណែនាំនគរបាលឲ្យតដៃតែក្នុងករណីដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយតែងតែការពារការបង្រ្កាបនោះ ដោយប្រាប់អ្នកគាំទ្រម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បី ជាប់ពន្ធនាគារ ប្រសិនបើវិធានការរបស់លោកអាចកម្ចាត់គ្រឿងញៀនខុសច្បាប់ចេញពីហ្វីលីពីនបាន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm