ភ្នំពេញ៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ បានចាប់ផ្ដើមហើយនៅរសៀលថ្ងៃនេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ ដែលត្រូវបានរៀបចំឡើងពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំវេទិកាមេដឹកនាំអាស៊ី-អឺរ៉ុបលើកទី១៣នេះ។
ការពិត វេទិកាមេដឹកនាំអាស៊ី-អឺរ៉ុបលើកទី១៣នេះ ត្រូវរៀបចំធ្វើឡើងនៅឆ្នាំ២០២០កន្លងទេ ប៉ុន្តែ ត្រូវបានលើកពេលរហូតមកដល់ចុងឆ្នាំ២០២១នេះ ដោយសារតែការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩៕