អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Carlos Fernandez de Cossio បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គុយបានមិនទាន់ពិភាក្សាលើបញ្ហាអន្តោប្រវេសន៍ជាមួយរដ្ឋបាលរបស់លោក Donald Trumpនៅឡើយទេ បើទោះបីជាសហរដ្ឋអាមេរិកបន្តវិធានការបោសសម្អាតជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំដែលអាចធ្វើឲ្យពលរដ្ឋគុយបាជាច្រើននាក់ ស្ថិតក្នុងហានិភ័យនៃការនិរទេសខ្លួនក៏ដោយ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលលោក Trumpមានគម្រោងដកចេញស្ថានការស្របច្បាប់ពីពលរដ្ឋគុយបា ហៃទី នីការ៉ាហ្គា និងវេណេស៊ុយអេឡាចំនួន ៥៣ម៉ឺននាក់ ដែលត្រូវបានគេអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ ក្រោមកម្មវិធីដោះលែងមនុស្សធម៌ ដាក់ចេញក្រោមអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។
ចំណាត់ការដែលស្ថិតក្រោមការពិចារណានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំទ្រង់ទ្រាយធំ ដើម្បីបញ្ចប់កម្មវិធីដោះលែងក្នុងសម័យលោក Biden ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ ១,៨លាននាក់ ចូលទឹកដីសហរដ្ឋអាមេរិក ។
លោក De Cossio បាននិយាយនៅក្រសួងការបរទេសគុយបា ស្ថិតក្នុងទីក្រុងឡាហាវ៉ាន់ថា ប៉ុន្តែរដ្ឋបាលលោក Trump នៅមិនទាន់លើកយកមកជជែកនោះទេ ប្រធានបទអន្តោប្រវេសន៍ ឬការបង្កើនដ៏មានសក្តានុពលណាមួយនៃការនិរទេសជនអន្តោប្រវេសន៍ជាមួយគុយបា ។
លោកបន្តថា នៅមិនទាន់មានសំណើណាមួយពាក់ព័ន្ធនឹងបញ្ហានេះ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ ។ ពួកយើងនៅ សូម្បីតែអង្គុយពិភាក្សាគ្នាថាតើវាគឺជាលទ្ធភាពដែរឬទេ ។
សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងអន្តោប្រវេសន៍មានស្រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ គុយបាតែងតែទទួលយកជនអន្តោប្រវេសន៍ដែលនិរទេសពីសហរដ្ឋអាមេរិក ទាំងតាមផ្លូវអាកាស និងតាមសមុទ្រ ៕