វិមានក្រឹមឡាំងថាខ្លួនត្រូវការឮសម្តីអាមេរិកមុនពេលធ្វើសេចក្តីអត្ថាធិប្បាយលើការទទួលយកបទឈប់បាញ់ស្នើសុំ

2025/03/13 02:40:49 am        20

វិមានក្រឹមឡាំង និយាយនៅថ្ងៃពុធនេះថា ខ្លួនត្រូវទទួលបានការសង្ខេបពីសហរដ្ឋអាមេរិកលើលទ្ធផលនៃកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក-អ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលធ្វើសេចក្តីអត្ថាធិប្បាយថាតើបទឈប់បាញ់ស្មើសុំនៅអ៊ុយក្រែន អាចទទួលបានដែរឬទេសម្រាប់រុស្ស៊ី ។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី ហើយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយថា អាមេរិកនឹងផ្តល់បទឈប់បាញ់ដល់រុស្ស៊ី ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ទីក្រុងម៉ូស្គូរំពឹងថានឹងទទួលបានការសង្ខេបព័ត៌មានពីលោក Rubio និងទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Mike Waltz ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្តីពីលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃអង្គារជាមួយអ៊ុយក្រែននៅក្នុងទីក្រុង Jeddah ។

លោក Peskov និយាយផងដែរថា លោកពុំច្រានចោលនោះឡើយលទ្ធភាពនៃការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Donald Trump ហើយវាអាចនឹងត្រូវរៀបចំឡើងយ៉ាងឆាប់រហ័ស បើសិនជាចាំបាច់ ។

នៅពេលសួរអំឡុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទប្រចាំថ្ងៃរបស់លោក ថាតើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ មានគុណសម្បត្តិ ឬមិនមានគុណសម្បត្តិចំពោះរុស្ស៊ី ហើយនិងថាតើរុស្ស៊ីនឹងផ្សាភ្ជាប់លទ្ធភាពនៃបទឈប់បាញ់ជាមួយនឹងការទាមទារផ្សេងទៀតដែរឬទេ ដូចជាការដកចេញទណ្ឌកម្មលោកខាងលិចលើទីក្រុងម៉ូស្គូនោះ លោក Peskovឆ្លើយតបថា អ្នកសួរដូចជាលឿនពេកហើយ ។ 

លោកបន្តថា កាលពីថ្ងៃម្សិលមិញ ពេលនិយាយទៅកាន់សារព័ត៌មាន ទាំងលោក Rubio និងលោក Waltz និយាយថា ពួកគេនឹងបញ្ជូនព័ត៌មានលម្អិតដល់ពួកយើង តាមរយៈបណ្តាញជាច្រើនពីខ្លឹមសារនៃកិច្ចសន្ទនាដែលបានកើតឡើងនៅទីក្រុង Jeddah ។ ដំបូងពួកយើងត្រូវការទទួលបានព័ត៌មាននេះជាមុនសិន ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        1
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm