លោក Trump បង្ហើបសារវិជ្ជមានស្តីពីបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ខណៈបញ្ជូនក្រុមមន្ត្រីទៅកាន់រុស្ស៊ី

2025/03/13 03:32:59 pm        297

លោកប្រធានាធិបតី Donald Trump បាននិយាយថាក្រុមមន្ត្រីអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធសប្ដាហ៍នេះដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនស្តីពីការផ្អាកការប្រយុទ្ធគ្នា រយៈពេល ៣០ ថ្ងៃដែលបានស្នើឡើងក្នុងជំនួបនៅអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាព។

លោក Trump បាននិយាយថា ឥឡូវនេះអាស្រ័យលើប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់មួយក្នុងអំឡុងពេលកិច្ចពិភាក្សាជាងប្រាំបីម៉ោងកាលពីថ្ងៃអង្គារជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យប្រធានាធិបតីថាសង្ឃឹមថាយើងអាចទទួលបានបទឈប់បាញ់ពីប្រទេសរុស្ស៊ី។លោកបានទទួលសារវិជ្ជមានមួយចំនួន ប៉ុន្តែសារវិជ្ជមាន មានន័យថាគ្មានអ្វីសោះ។ នេះគឺជាស្ថានភាពធ្ងន់ធ្ងរណាស់។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើសុំបទឈប់បាញ់នៅអ៊ុយក្រែន ស្របពេលប្រភពជាន់ខ្ពស់នៅទីក្រុងមូស្គូបាននិយាយថា កិច្ចព្រមព្រៀងមួយនឹងត្រូវពិចារណាពីភាពរីកចម្រើនរបស់រុស្ស៊ី និងដោះស្រាយកង្វល់របស់ខ្លួន។

លោក Trump បាននិយាយថាបទឈប់បាញ់នឹងសមហេតុផលសម្រាប់រុស្ស៊ី ប៉ុន្តែក៏មានចំណុចអវិជ្ជមានជាច្រើនសម្រាប់រុស្ស៊ីផងដែរ ដោយពុំបានបញ្ជាក់លម្អិត។

លោកថាយើងមានស្ថានការណ៍ស្មុគស្មាញខ្លាំងក្នុងការដោះស្រាយជាមួយភាគីនីមួយៗ។យើងក៏បានពិភាក្សារឿងដីធ្លី និងរឿងផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ។

នៅពេលសួរថាតើលោកនឹងធ្វើអ្វីដើម្បីដាក់សម្ពាធលើរុស្ស៊ី លោក Trump បាននិយាយថាលោកអាចធ្វើរឿងជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ ដែលនឹងជះផលអាក្រក់ខ្លាំងដល់រុស្ស៊ី ។ យ៉ាងណា លោកមិនចង់ធ្វើបែបនេះទេ ព្រោះលោកចង់បានសន្តិភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm