សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់នៃសេដ្ឋកិច្ចថ្មី បានកំពុងរួមចំណែកក្នុងសេដ្ឋកិច្ចរបស់កម្ពុជា

2025/03/13 07:22:59 pm        271

សេដ្ឋកិច្ចឌីជីថល គឺជាចលករ និងជាចន្ទល់នៃសេដ្ឋកិច្ចថ្មីនៃកម្ពុជា ដោយបាន​កំពុង​រួម​ចំណែក​ការ​បង្កើត​ភាព​ប្រទាក់ក្រឡា លើការ ធ្វើអាជីវកម្ម ពាណិជ្ជកម្ម ខណៈរាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ក្តោប​យក​សេដ្ឋកិច្ចថ្មីនេះ សម្រាប់បង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង នៅក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២៥ នៅថ្ងៃម្សិលមិញ​នេះ​ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយ​វិស័យនេះគឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់មួយរបស់កម្ពុជាផងដែរ ដែល​មាន​សក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូច​ជា​ប្រសិទ្ធភាពនៃការងាររដ្ឋបាលវិស័យសាធារណៈ និងឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសេដ្ឋកិច្ចនេះ វិស័យធំៗ​ចំនួន​៣​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជារួមមាន វិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម ចំណែក​សេដ្ឋកិច្ច​ឌីជីថល អាចនឹងក្លាយជាចន្ទល់នៃសេដ្ឋកិច្ចថ្មីមួយទៀត គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​បន្ថែម ជាក់ស្តែងនាឆ្នាំកន្លងមក ទំហំសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ប្រមាណ ៣០ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុងនោះយើងរកឃើញថា សេដ្ឋកិច្ចឌីជីថលមានរង្វង់ជាង ៥ ភាគរយ ត្រូវប្រមាណ ១.៧ ប៊ីលាន​ដុល្លារអាមេរិក នៃទំហំ សេដ្ឋកិច្ចសរុបផងដែរ។

ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល​យើង​អាច​ធ្វើ​ការវាស់វែង ឬចាត់ថ្នាក់បាន នូវរាល់សកម្មភាពអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់​មធ្យោបាយ​ឌីជីថល ឬអេឡិចត្រូនិច គឺត្រូវបានរាប់បញ្ចូលក្នុងសេដ្ឋកិច្ច ឌីជីថលរួមមាន វិស័យ​ពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យនេះអាច​ចូល​រួម​ចំណែក​ក្នុង​រង្វង់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀតដូចជា វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ, វិស័យដឹកជញ្ជូនដែលបញ្ជាទិញ តាមអនឡាញ និងសេវាកម្មកម្សាន្តជាដើម។

សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាង​រដ្ឋាភិបាល​ឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm