បទឈប់បាញ់នៅអ៊ុយក្រែន គ្របដណ្ដប់លើកិច្ចពិភាក្សា G7 ដែលត្រូវបានធ្វើឲ្យស្មុគស្មាញដោយការគំរាមរបស់លោកTrump លើប្រទេសកាណាដា

2025/03/13 07:27:06 pm        209

រដ្ឋមន្ត្រីការបរទេស នៃប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ (G7) បានជួបប្រជុំគ្នានៅក្នុងប្រទេសកាណាដា កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីចំណាត់ការដើម្បីបញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានច្រានចោលសំនួរជាច្រើនអំពីទស្សនៈដែលអាមេរិកចង់ធ្វើជាម្ចាស់ផ្ទះនៃប្រទេសរៀបចំកិច្ចប្រជុំ។

លោក Rubio បានធ្វើដំណើរទៅកាន់ទីក្រុងកេបិច ប្រទេសកាណាដា បន្ទាប់ពីបានជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីបទឈប់បាញ់ដំបូង។

លោកបាននិយាយថាលោកចង់ឱ្យក្រុមនៃលទ្ធិប្រជាធិបតេយ្យឧស្សាហកម្មទទួលស្គាល់ថា «សហរដ្ឋអាមេរិក បានធ្វើរឿងដ៏ល្អសម្រាប់ពិភពលោក» បន្ទាប់ពីទីក្រុង Kyiv បានគាំទ្របទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ជាមួយរុស្ស៊ី។ ពេលនេះយើងទាំងអស់គ្នាកំពុងរង់ចាំការឆ្លើយតបរបស់រុស្ស៊ី យ៉ាងអន្ទះសារ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា សហរដ្ឋអាមេរិក នឹងចេញនូវការឆ្លើយតប «ខ្លាំងៗ» និងដាក់សម្ពាធលើទីក្រុងមូស្គូ ប្រសិនបើទីក្រុងនេះ មិនយល់ព្រមក្នុងការបញ្ឈប់ជម្លោះដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់។ វិមានក្រឹមឡាំង នៅក្នុងការធ្វើអធិប្បាយដំបូងរបស់ខ្លួនលើសំណើនេះបាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន។

លោក Rubio ជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាណាដាចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានឡើងកាន់តំណែង។

ដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើងនៅពេលដែលលោក Trump បន្តពិភាក្សាអំពីការដាក់បញ្ចូលប្រទេសកាណាដា ទៅជារដ្ឋសហរដ្ឋអាមេរិក ខណៈកើនឡើងសង្រ្គាមពាណិជ្ជកម្មដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសកាណាដា ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm