មន្ត្រីហាម៉ាស ស្វាគមន៍ការដកថយជាក់ស្តែងរបស់លោក Trump ពីផែនការផ្លាស់ទីលំនៅពលរដ្ឋហ្កាហ្សា

2025/03/13 07:30:18 pm        175

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem កាលពីថ្ងៃពុធ (១២ មីនា) បានស្វាគមន៍ជំហានដកថយដ៏ជាក់ស្តែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចេញពីសំណើរបស់លោកសម្រាប់ការផ្លាស់ទីលំនៅអចិន្ត្រៃយ៍របស់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដោយជំរុញឱ្យលោកបដិសេធមិនស្របតាមចក្ខុវិស័យនៃ "សិទ្ធិជ្វីហ្វជ្រុលនិយម" របស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់មន្ត្រីក្រុមហាម៉ាសនេះ បានធ្វើឡើងបន្ទាប់ពីលោក Trump បានលើកឡើងកាលពីថ្ងៃពុធថា "ពុំមាននរណាម្នាក់កំពុងបណ្តេញប៉ាឡេស្ទីនចេញពីហ្កាហ្សាទេ" ជាការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ជាមួយលោកនាយករដ្ឋមន្រ្តីអៀរឡង់ Micheál Martin។

អ្នកនាំពាក្យក្រុមហាម៉ាស បាននិយាយថា "ប្រសិនបើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក Trump តំណាងឱ្យការដកថយពីគំនិតណាមួយនៃការផ្លាស់ទីលំនៅរបស់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប នោះជំហាននេះត្រូវបានស្វាគមន៍យ៉ាងខ្លាំង"។

គួររម្លឹកថា កាលពីខែកុម្ភៈ លោក Trump បានស្នើឱ្យសហរដ្ឋអាមេរិក ជាអ្នកកាន់កាប់តំបន់ហ្កាហ្សា ជាទីដែលការវាយលុកដោយយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេលប្រមាណ ១៧ខែចុងក្រោយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយលោកក៏បានស្នើឱ្យអ្នកស្រុកប៉ាឡេស្ទីននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ "គួរតែត្រូវបានផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm