អ្នកវិភាគ និងឃ្លាំមើល៖ ភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពានតាមអំពើចិត្តនោះទេ

2025/03/13 07:59:54 pm        514

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ភាព​ស្ងៀម​ស្ងាត់​របស់​ប្រមុខរាជរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន មិនមែនជា​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ភាគី​ថៃ​រំលោភ​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជានោះទេ ប៉ុន្ដែជាការបង្ហាញ​ពីយន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី និងចៀសវាងទំនាស់ប្រដាប់អាវុធ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ពី​ជំហររបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ។ សម្ដេចបានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ជំហរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ក្នុង​ការស្វែងរកដំណោះស្រាយដោយសន្ដិវិធី»។

លោកបន្តថា «ភាពស្ងៀមស្ងាត់នេះមិនមែនមានន័យថា រាជរដ្ឋាភិបាល​បណ្ដែត​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​លើ​ដែនអធិបតេយ្យភាពកម្ពុជាតាមអំពើចិត្តនោះទេ គឺបង្ហាញពីភាពចាស់​ទុំ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមានយន្តការច្បាស់លាស់នៅក្នុងការដោះស្រាយ និងកំណត់​ព្រំដែន​គោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង»។  

លោកបានកត់សម្គាល់ឃើញថា ប្រមុខរាជរដ្ឋាភិបាលមានជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់​ខាត​ដែល​ជា​ការ​ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារបូរណភាពទឹកដី និងអធិប​តេយ្យ​ភាព​ជាតិ ពោលគឺមិនឱ្យបាត់បង់ទឹកដីរបស់ខ្លួនទៅប្រទេសណាក៏ដោយ សូម្បីតែមួយមីលីម៉ែត្រ។

អ្នកវិភាគរូបនេះបានគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈការចរចាគ្នាដោយសន្ដិវិធី និងអនុលោមទៅតាមច្បាប់។ ការណ៍​នេះ​គឺ​អាច​បញ្ជៀស​ការ​ប្រឈមមុខដាក់គ្នាដោយប្រើប្រាស់អាវុធ និងហឹង្សានិយម ខណៈក្រុមជ្រុលនិយម​នៃ​ប្រទេស​ទាំង​ពីរនៅតែបន្តរុញករណីនេះកើនកម្ដៅរាល់ថ្ងៃ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ​បាន​ថ្លែង​ថា «បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺជាអាវុធដ៏មុតស្រួចរបស់ក្រុមជ្រុលនិយមទាំងកម្ពុជា និងថៃ ហើយបើយើង​ចេះ​តែ​ធ្វើ​ទៅតាមការទាមទារទាំងកំហឹងរបស់ពួកគេគ្រប់តែរឿងនោះ គឺជារឿងដ៏គ្រោះថ្នាក់ ហើយ​សង្រ្គាម​ច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន»។

ក្នុងន័យនេះ​លោកថា «ខ្ញុំនៅតែគាំទ្រ​ជំហរ​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​មាន​ការ​អត់​ធ្មត់​ខ្ពស់​ចំពោះ​បញ្ហា​នេះ ព្រោះយើងនៅតែទទួលបានផលប្រយោជន៍ច្រើន គឺព្រំដែនរក្សាស្ថានភាពដើមដដែល គ្មានការច្បាំងគ្នា ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការទូតនៅតែល្អប្រសើរ ពលរដ្ឋអាចចេញ-ចូលប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ប៉ុន្ដែការចរចារឿងព្រំដែន គឺនៅតែដំណើរការដដែល»។

លោក សំ សឿន បានកត់សម្គាល់ឃើញថា មូលហេតុដែលជ្រុលនិយមនៅក្រៅប្រទេសនៅតែចិញ្ចឹមចិត្តលើកបញ្ហាព្រំដែនយកមកនិយាយដដែលៗនេះ គឺជាចេតនាអាក្រក់មួយចង់ឱ្យប្រទេសជាតិមានចលាចល មានទំនាស់ផ្ទៃក្នុង និងមានសង្គ្រាមជាមួយប្រទេសខាង ដើម្បីពួកគេមានឱកាសវិលចូលស្រុកធ្វើនយោបាយវិញដោយគ្មានឧបសគ្គ។

លោកបានចំអកជុំវិញក្ដីស្រមៃរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះថា ពួកគេនឹងមិនអាចសម្រេចក្ដីប្រាថ្នានោះទេ ដោយសាររាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយឱ្យកលល្បិចរបស់ពួកគេទទួលបានជោគជ័យតាមរយៈការញុះញង់ និងអុចអាលពលរដ្ឋខ្មែរឱ្យមានការរើសអើងថ្នាក់ដឹកនាំសព្វថ្ងៃនេះទេ។

បន្ថែមលើនេះ លោក សំ សឿន មើលឃើញពីបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។

គួររំឭកថា គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm