អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធ ទី១២ ខែមីនា ថា អង្គការសហប្រជាជាតិ កំពុងស្វែងរកមធ្យោបាយនានាដើម្បីធ្វើឲ្យប្រសើរប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ខណៈស្ថាប័ននេះមានអាយុកាល៨០ឆ្នាំនៅឆ្នាំនេះ ក្នុងពេលមានវិបត្តិសាច់ប្រាក់។
នៅពេលត្រូវបានសួរថាតើលោកនឹងបង្កើតកំណែថ្មីអង្គការសហប្រជាជាតិ តាមក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Trump ដឹកនាំដោយ លោក Musk និងកាត់បន្ថយយ៉ាងច្រើនចំពោះកម្លាំងការងារសហព័ន្ធរបស់សហរដ្ឋអាមេរិកដែរ ឬយ៉ាងណា លោក Guterres បាននិយាយថា «គ្មានអ្វីដែលត្រូវធ្វើជាមួយគំនិតផ្តួចផ្តើមបែបនេះទេ។
លោក បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងនិយាយអំពីដំណើរការ វិធីសាស្រ្ត និងគោលបំណងខុសគ្នាទាំងស្រុង។ នេះគឺជាការបន្ត និងការពង្រឹងការងារដែលយើងតែងតែធ្វើ»។
លោក Guterres បាននិយាយថា គោលបំណងរបស់លោក គឺត្រូវមានចំណាត់ការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងតំបន់នានា នៅកន្លែងដែលលោកមានសិទ្ធិអំណាច និងជំរុញឱ្យរដ្ឋជាសមាជិកពិចារណាការសម្រេចចិត្តជាច្រើន»។ ថវិកានៅអង្គការសហប្រជាជាតិ មិនមែនគ្រាន់តែជាតួលេខនៅលើតារាងតុល្យភាពប៉ុណ្ណោះទេ វាជាបញ្ហានៃជីវិត និងការស្លាប់របស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ ចំណាត់ការនេះ ធ្វើឡើងនៅពេលដែលអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ ១៩៤៥ ប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ យ៉ាងហោចណាស់៧ឆ្នាំជាប់ៗគ្នា។ លោក Guterres បាននិយាយថា មិនមែនរដ្ឋសមាជិកទាំង១៩៣ប្រទេស របស់អង្គការសហប្រជាជាតិ បានបង់ថ្លៃកាតព្វកិច្ចជាប្រចាំរបស់ពួកគេពេញលេញ ឬទាន់ពេលវេលា នោះទេ។