បាត់ដំបង៖ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឱ្យដឹងថា ខ្យល់កន្រ្តាក់កាលល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅស្រុកសង្កែ ១១៣ គ្រួសារ ស្មើ១១៣ខ្នងផ្ទះលើ៣ឃុំ ក្នុងភូមិចំនួន ៦ ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន ៦៧ខ្នងផ្ទះ៕









