ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត»

2025/03/13 11:10:40 pm        59

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី«ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។

 មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖

១. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង និងដោយតម្កល់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

២. មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។

៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។ 

៤. បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។

៥. តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។

 ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ទទួលបានជោគជ័យកាន់តែល្អប្រសើរ សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវខិតខំថែមទៀត ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ជាពិសេសលើបញ្ហាជំងឺស្មុគស្មាញ ដែលត្រូវយកចិត្តទុកដាក់លើបន្ថែម ១) បញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ត្រូវពង្រឹងបន្ថែមទៀត ២) ត្រូវស្វែងយល់បន្ថែមជាប្រជាសាស្រ្ត ពីកត្តាមនុស្សវ័យចំណាស់ ដោយត្រូវជំរុញការបណ្តុះបណ្តាលបន្ថែមដល់មន្រ្តីសុខាភិបាល ៣) ត្រូវគិតភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ដែលត្រូវការប្រើប្រាស់សេវាដែលមានតម្លៃថ្លៃ ៤) ការរីកចម្រើននៃការគាំពារសង្គម នឹងនាំមកកាត់បន្ថយចំណាយសេដ្ឋកិច្ច តាមរយៈការយកចិត្តទុកដាក់ចំពោះមុខការកាត់បន្ថយ និងលុបបំបាត់ជំងឺរ៉ាំរ៉ៃ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KfW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ (GFF) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ៕

អត្ថបទ រដ្ឋា



 


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm