កាលពីថ្ងៃពុធម្សិលមិញ ទាហានអ៊ីស្រាអែល ត្រូវបានគេមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលជាមួយលីបង់ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីស្រាអែល និយាយថា ពួកគេបានយល់ព្រមចូលរួមកិច្ចប្រជុំ ដើម្បីកំណត់ព្រំដែនប្រទេសទាំង ២ ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយថា អ៊ីស្រាអែលយល់ព្រមជាមួយលីបង់ សហរដ្ឋអាមេរិក និងបារាំង ដើម្បីបង្កើតក្រុមការងារ ពិភាក្សាលើការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង ២ ។
អ៊ីស្រាអែល និយាយផងដែរថា ពួកគេនឹងដោះលែងជនជាតិលីបង់ ៥នាក់ ដែលត្រូវបានឃុំឃាំងដោយយោធាអ៊ីស្រាអែល គឺជាអ្វីមួយដែលពួកគេចាត់ទុកថាជាកាយវិការយោគយល់មួយ ចំពោះប្រធានាធិបតីលីបង់ ។
ខណៈពេលនោះដែរ លីបង់និយាយថា ពួកគេទទួលបានជនជាតិលីបង់ ៤នាក់ ក្នុងនោះពលរដ្ឋទី ៥នឹងត្រូវប្រគល់នៅថ្ងៃស្អែក ៕