ភ្ញៀវទេសចររាប់ម៉ឺននាក់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក បានជួបជុំគ្នានៅទីក្រុង Cancun រៀបចំពិធីជប់លៀងតាមតំបន់ឆ្នេរ តាមអាងហែលទឹកក្នុងសណ្ឋាគារ និងធ្វើដំណើរទៅក្លិបរាត្រី ។
ភ្ញៀវទេសចរដូចជាលោក Bianca Casanova មកពីរដ្ឋ Texas បានច្រានចោលពាក្យចចាមអារ៉ាមតាមអនឡាញ បើទោះបីជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅម៉ិកស៊ិក ចេញសេចក្តីណែនាំការធ្វើដំណើរ ជំរុញឲ្យភ្ញៀវទេសចរអាមេរិកប្រុងប្រយ័ត្ន ដោយសារឧក្រិដ្ឋកម្ម និងការរឹតត្បិតស្របច្បាប់តាមគោលដៅទេសចរណ៍ដ៏ពេញនិយម ដូចជានៅទីក្រុង Cancun ។
លោក Casanova បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរចំពោះដំណើរវិវត្តន៍កាលពីពេលថ្មីៗនេះក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ម៉ិកស៊ិក ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ដោយរូបលោកបានរិះគន់គោលនយោបាយរបស់លោក Trump ។
សូមបញ្ជាក់ថា ទីក្រុង Cancun ស្ថិតក្នុងចំណោមទីក្រុងគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់អ្នកដើរលេងនិទាឃរដូវមកពីសហរដ្ឋអាមេរិក ៕