ប្រជាពលរដ្ឋអ៊ីរ៉ង់រស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ការប្រឈមនឹងសំពាធសេដ្ឋកិច្ច កំពុងជះស្រមោលខ្មៅលើពិធីសាសនាតាមប្រពៃណីរបស់ពួកគេ អំឡុងពិធីបុណ្យ Ramadan ធ្វើឲ្យផ្លាស់ប្តូរបរិយាកាសសម្រាប់ពលរដ្ឋអ៊ីរ៉ង់យ៉ាងច្រើន ។
ស្របពេលដែលពិធីបុណ្យ Ramadan ឈានចូលដល់ថ្ងៃទី ១១ហើយនោះ ប្រជាពលរដ្ឋអ៊ីរ៉ង់នាំគ្នាចូលរួមសកម្មភាពសាសនាដូចជាតមអាហារ ធ្វើពិធីបួងសួង និងការភាវនាធម៌ ។
លោក Aboulfazl Soleimanpour គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា និយាយតាមត្រង់ទៅ ពិធីបុណ្យ Ramadan ខុសប្លែកពីឆ្នាំមុនៗ ។ ការដាក់ទណ្ឌកម្ម ធុរកិច្ចរួមតូច និងស្ថានភាពសេដ្ឋកិច្ច មិនមែនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីៗផ្សេងទៀតផងដែរមាននៅក្នុងរដ្ឋរបស់ពួកយើង ។
លោកបន្តថា វាហាក់បីដូចជាមិនមែនសល់ពេល ១សប្តាហ៍ទៀតមុនដល់ថ្ងៃចូលឆ្នាំថ្មីនោះទេ ពីព្រោះថានៅពេលនេះ ជាធម្មតាមនុស្សដើរផ្សារច្រើនណាស់ ហើយចាប់តាំងពីពួកគេលែងដើរផ្សារច្រើនរួចមក វាគ្មានអារម្មណ៍ដូចសព្វមួយដងនោះទេ ។
សូមបញ្ជាក់ថា ពិធីបុណ្យ Ramadan ដែលប្រតិបត្តិតាមដោយជនមូស្លីមនៅទូទាំងពិភពលោក យោងតាមប្រតិទិនចន្ទគតិអ៊ិស្លាមនោះ មាននូវសារៈសំខាន់ខាងសាសនាដ៏ជ្រាលជ្រៅ ៕