អ្នកជំនាញរបស់ UN បានចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ និងអំពើហិង្សាផ្លូវភេទ នៅហ្កាហ្សា

2025/03/13 05:36:35 pm        37

តាមរយៈរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា អ៊ីស្រាអែលបានប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍» លើពលរដ្ឋប៉ាឡេស្ទីន ដោយបានបំផ្លាញជាប្រព័ន្ធនូវកន្លែងថែទាំសុខភាពរបស់ស្ត្រី ក្នុងអំឡុងពេលមានជម្លោះ នៅតំបន់ហ្កាហ្សា និងបានប្រើប្រាស់អំពើហិង្សាផ្លូវភេទជាយុទ្ធសាស្ត្រសង្គ្រាម។

បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីស្រាអែល ប្រចាំនៅ UN ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានពណ៌នាការចោទប្រកាន់នៅក្នុងរបាយការណ៍នេះថា គ្មានមូលដ្ឋាន លម្អៀង និងខ្វះភាពគួរឲ្យជឿជាក់បាន។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់ UN លើដែនដីកាន់កាប់ប៉ាឡេស្ទីន ដែលរួមមានទីក្រុងហ្សេរុយសាឡិមខាងកើត និងអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា៖ «អាជ្ញាធរអ៊ីស្រាអែលបានបំផ្លាញផ្នែកនៃសមត្ថភាពបន្តពូជរបស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជាក្រុម ក្នុងនោះរួមទាំងការដាក់វិធានការដែលមានគោលបំណងការពារការបង្កកំណើត ជាប្រភេទមួយ ក្នុងចំណោមទម្រង់នៃអំពើប្រល័យពូជសាសន៍ដែលមានចែងនៅក្នុងលក្ខន្តិកទីក្រុងរ៉ូម និងអនុសញ្ញាប្រល័យពូជសាសន៍»។

គណៈកម្មាការបានឲ្យដឹងទៀតថា ដោយបន្ថែមពីលើការកើនឡើងនៃមរណភាពមាតា ដោយសារការរឹតត្បិត ក្នុងការទទួលបានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សកម្មភាពទាំងនោះស្មើនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ដោយសារការសម្លាប់រង្គាល។

របាយការណ៍នេះ បានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលថា បានប្រើប្រាស់ការសម្រាតសម្លៀកបំពាក់ជាសាធារណៈ ដោយបង្ខំ និងការរំលោភបំពានផ្លូវភេទ ដែលជាផ្នែកមួយនៃនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ពួកគេ ដើម្បីដាក់ទណ្ឌកម្មប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

ក្រុមអ្នកវិទ្យាសាស្រ្តឈីលី រកឃើញជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វស្លាបអង់តាក់ទិក
2025/03/14 08:47:24 pm        1
ប្រមុខ UNបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស
2025/03/14 08:05:01 pm        1
ក្រុមហាម៉ាសនឹងដោះលែងចំណាប់ថ្នូរជនជាតិអាមេរិក និងត្រៀមសម្រាប់ការចរចាបទឈប់បាញ់ដំណាក់កាលទី២
2025/03/14 08:04:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនី្ទរពេទ្យកាល់ម៉ែត ចុះMOUជាមួយAbbott(អាបុត្រ) ក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក

2025/03/14 09:01:20 pm
​ក្រុមអ្នកវិទ្យាសាស្រ្តឈីលី រកឃើញជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វស្លាបអង់តាក់ទិក
2025/03/14 08:47:24 pm
​ប្រមុខ UNបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស
2025/03/14 08:05:01 pm
​ក្រុមហាម៉ាសនឹងដោះលែងចំណាប់ថ្នូរជនជាតិអាមេរិក និងត្រៀមសម្រាប់ការចរចាបទឈប់បាញ់ដំណាក់កាលទី២
2025/03/14 08:04:23 pm
​អ្នកការទូតប្រាប់ថា EU នឹងដាក់ទណ្ឌកម្មមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងអំពើហិង្សា នៅកុងហ្គោ
2025/03/14 08:03:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/13 03:40:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/07 08:58:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/13 08:50:06 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/13 10:08:45 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/07 07:36:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am