ពលរដ្ឋអ៊ុយក្រែនច្រានចោលឆន្ទៈចង់បានបទឈប់បាញ់របស់រុស្ស៊ី ក្រោយទីក្រុងម៉ូស្គូវាយប្រហារទីក្រុងរបស់ពួកគេ

2025/03/14 12:39:50 am        80

ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុង Kryvyi Rih បាននិយាយថាកាលពីថ្ងៃពុធថា ពួកគេមិនគិតថា ទីក្រុងម៉ូស្គូមានឆន្ទៈចង់បានបទឈប់បាញ់នោះទេ ក្រោយរុស្ស៊ី បើកការវាយប្រហារមីស៊ីលលើទីក្រុងរបស់ពួកគេ ។

លោក Yurii គឺជាអ្នកស្រុកម្នាក់រស់នៅក្នុងប្លុកអគារផ្ទះល្វែងរកបានខូចខាត បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំស្វែងរកសន្តិភាពអាចទៅរួច ពេលដែលមិនមែនភាគីម្ខាង ប៉ុន្តែភាគីទាំង ២ មានឆន្ទៈចង់បញ្ចប់សង្រ្គាម ។ អកុសល ពួកយើងពុំបានមើលឃើញឆន្ទៈបែបនេះ ពីភាគីរុស្ស៊ីនោះឡើយ ។

អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុងភាគកណ្តាល Kryvyi Rih របស់អ៊ុយក្រែន បានសម្លាប់ស្រ្តីវ័យ ៤៧ឆ្នាំម្នាក់ និងមនុស្សយ៉ាងហោច ៥នាក់ផ្សេងទៀត បានរងរបួស ។

 លោក Serhiy និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះដែរ ត្រូវចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឲ្យកើតមានអគ្គិភ័យ ។

 សេវាកម្មសង្រ្គោះបន្ទាន់ បានចែករំលែករូបថតសន្លឹកតាមអនឡាញ ឃើញសណ្ឋាគារមួយកន្លែងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយបុរសរងរបួសម្នាក់ ទទួលបានការព្យាបាលនៅកន្លែងកើតហេតុ ។

ការវាយប្រហារនេះដែរ បានកើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងក្រមមន្ត្រីអាមេរិក និងអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

 លោក Zelensky បាននិយាយបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាង ៨ម៉ោងថា សំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែនគ្របដណ្តប់លើសមរភូមិជួរមុខទាំងស្រុងនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្រប៉ុណ្ណោះទេ ។

 គួរឲ្យដឹងថា ទីក្រុង Kryvyi Rihដែលជាទីក្រុងកំណើតរបស់លោក Zelenskiy បានក្លាយជាគោលដៅវាយប្រហារញឹកញាប់ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញលេញរបស់ពួកគេលើអ៊ុយក្រែនកាលពីរយៈពេល ៣ឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm