កងទ័ពលីបង់និយាយថា អ៊ីស្រាអែលដោះលែងអ្នកជាប់ឃុំទី៥

2025/03/14 01:14:05 am        74

កងទ័ពលីបង់ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានទទួលទាហានម្នាក់ ដែលអ៊ីស្រាអែលចាប់ខ្លួនកាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះ បានប្រគល់អ្នកជាប់ឃុំចំនួន ៤នាក់ផ្សេងទៀត នៅដើមសប្តាហ៍នេះ។

កងទ័ពបាននិយាយនៅលើបណ្តាញសង្គម Xថា៖«កងទ័ពតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាក បាទក្រហម នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលទាហាន ដែលត្រូវបានចាប់ពង្រត់ដោយសត្រូវអ៊ីស្រាអែល» កាលពីថ្ងៃអាទិត្យ  ដោយបន្ថែមថា ទាហានរូបនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។

កាលពីថ្ងៃអង្គារ ប្រទេសលីបង់ បានទទួលអ្នកជាប់ឃុំចំនួន ៤នាក់ ដែលត្រូវបានអ៊ីស្រាអែលចាប់ខ្លួន ក្នុងអំឡុងពេលសង្រ្គាមជាមួយក្រុមហេសបូឡា បន្ទាប់ពីអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានដោះលែងពួកគេ។

ការិយាល័យប្រធានាធិបតី បាននិយាយនៅពេលនោះថា៖«ប្រទេសលីបង់ បានទទួលអ្នកទោសលីបង់ ៤ នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមចុងក្រោយ» ដោយបន្ថែមថា អ្នកទោសទី៥ ក៏ត្រូវដោះលែងដែរ។

អ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានដោះលែងអ្នកជាប់ឃុំទាំង ៥នាក់ ជាកាយវិការសុច្ឆន្ទៈ ចំពោះប្រធានាធិបតីលីបង់ Joseph Aoun ដែលទើបតែងតាំងថ្មីៗនេះ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm