ចិនជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលការដំឡើងពន្ធឯកតាភាគី ដោយលើកឡើងពីច្បាប់អង្គការ WTO
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងវិញពីគោលជំហររបស់ចិនចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនអ្នកស្រី He Yongqian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនរួមទាំងប្រទេសផ្សេងទៀត ជំទាស់ដាច់ណាត់ចំពោះវិធានការមួយនេះ ហើយនិងជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលវិធានការដំឡើងពន្ធលើដែកថែក និងអាលុយមីញ៉ូ ឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន ដោយផ្អែកលើច្បាប់អង្គការពាណិជ្ជកម្មភាពលោក(WTO) ។
អ្នកស្រី He Yongqian បានរិះគន់ផងដែរ ផលប៉ះពាល់ដោយសារការដំឡើងពន្ធ ហើយសូមធ្វើការជំទាស់ថា ពួកគេនឹងមិនពង្រឹងសន្តិសុខជាតិសហរដ្ឋអាមេរិក ឬគាំទ្រឧស្សាហកម្មក្នុងស្រុករបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ ។
វិធានការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបង្កើនការការពារក្រុមហ៊ុនផលិតដែកថែប និងអាលុយមីញ៉ូមអាមេរិក នឹងស្តារពន្ធឡើងវិញ ២៥ភាគរយ លើការនាំចូលទាំងអស់ ហើយនិងបន្តទារពន្ធផលិតផលរាប់រយមុខបន្ថែមទៀត ចាប់ពីក្បាលឡោស៊ី ប៊ូឡុង រហូតដល់ប៉ែលគ្រឿងចក្រ និងកំប៉ុងសូដា ៕