ប្រទេសស៊ុយអែតនឹងផ្តល់ទឹកប្រាក់ជាង ១,៤ពាន់លានក្រូណា (១៣៧,៧លានដុល្លារ) ដល់អ៊ុយក្រែន ដើម្បីជួយដល់ការកសាងឡើងវិញ និងការអភិវឌ្ឍ ក៏ដូចជាតម្រូវការមនុស្សធម៌បន្ទាន់។ នេះបើតាមរដ្ឋមន្ត្រី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់ស៊ុយអែត លោក Benjamin Dousa ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ។
បើយោងតាមលោក Dousa បានឲ្យដឹងថា កញ្ចប់ថវិការដែលជាកម្មវិធីជំនួយជនស៊ីវិលដ៏ធំបំផុតមិនធ្លាប់មានរបស់ស៊ុយអែត រួមមានការគាំទ្រដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានបំផ្លិចបំផ្លាញ ក៏ដូចជាការបោសសម្អាតគ្រាប់មីន និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល។
លោក Dousa បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ការគាំទ្រដល់អ៊ុយក្រែន មិនត្រឹមតែជាបញ្ហានៃសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងជាសន្តិសុខរបស់ប្រទេសស៊ុយអែតផងដែរ»។
លោកបានបន្ថែមថា៖ «ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ហើយវាមិនមានភាពច្បាស់ជាងនេះទៀតឡើយ ដែលថា យើងមិនអាចមើលរំលងការគាំទ្ររបស់ពិភពលោកសម្រាប់អ៊ុយក្រែនបានទៀតទេ»៕