មនុស្សនៅតំបន់ហ្កាហ្សា និងនៅទីក្រុង Amman ប្រទេសហ៊្សដានី បានជួបជុំគ្នាទទួលទានអាហារពេលល្ងាច(Iftar) ដែលត្រូវបានរៀបចំឡើងដោយអង្គការ Tkiyet Um Ali គឺជាអង្គការជំនួយស្បៀងអាហារក្រៅរដ្ឋាភិបាលរបស់ហ៊្សកដានី ។
លោក Samer Balkar គឺជាអគ្គនាយកអង្គការ Tkiyet Um Ali ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ បាននិយាយថា អង្គការរបស់លោក បានជួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនៅថ្ងៃនេះ អង្គការរបស់លោកបានចែកអាហារ ៧ម៉ឺនកញ្ចប់ និងអាវចំនួន ៤ម៉ឺនអាវ ។
លោក Balkar បន្តថា ពួកយើងបានបង្កើតតុសប្បុរធម៌ Mawaed al-Rahman ផងដែរនៅទីក្រុង Jabalia និងទីក្រុង Shujaiya, ហើយនិងចែកអាហារ Iftar ចំនួនពី ១ពាន់ ទៅ ២ពាន់ ក្នុង ១ថ្ងៃ ជាពិសេសនៅតំបន់ភាងជើងហ្កាហ្សា ។
រូបភាពវីដេអូឃ្លីបដែលផ្តល់ជូនដោយអង្គការ Tkiyet Um Ali ឃើញក្រុមស្ម័គ្រចិត្តដើរចែកអាហារដល់គ្រួសារនៅក្នុងតំបន់មួយដែលឡោមព័ទ្ធដោយសំពត់តង់នៅក្នុងទីក្រុង Jabalia ខណៈចម្រៀងប្រពៃណី ត្រូវបានចាក់កំដរ ។
លោក Balkar និយាយទៀតថា អង្គការរបស់លោកត្រៀមរថយន្តដឹកជំនួយស្បៀងអាហារ ១៥គ្រឿងសម្រាប់តំបន់ហ្កាហ្សា ហើយនិងបញ្ជូនរថយន្តទាំងនេះចូល សម្រាប់ខែពិធីបុណ្យ Ramadan ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានកាត់ផ្តាច់រំហូរចូលស្បៀងអាហារ ឱសថ និងប្រេងកាលពីដើមខែនេះ គឺជាវិធានការមួយពួកគេនិយាយថា ធ្វើឡើង ដើម្បីដាក់សំពាធលើក្រុមជីវពលហាម៉ាស់ នៅក្នុងកិច្ចប្រជុំបទឈប់បាញ់ ៕