លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៣ មីនាសប្ដាហ៍នេះ ថា រុស្ស៊ីគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែបទឈប់បាញ់ណាមួយនឹងត្រូវដោះស្រាយមូលហេតុឬសគល់នៃជម្លោះ ហើយព័ត៌មានលម្អិតសំខាន់ៗជាច្រើនចាំបាច់ត្រូវដោះស្រាយ និងពិភាក្សាបន្ថែម។

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើឱ្យមនុស្សរាប់សែននាក់ស្លាប់ និងរបួស បង្ខំឱ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង ធ្វើឱ្យទីក្រុងជាច្រើនក្លាយជាគំនរបាក់បែក និងបង្កឱ្យមានការប្រឈមដាក់គ្នាខ្លាំងបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ការគាំទ្រយ៉ាងខ្លាំងរបស់លោក Putin ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក មើលទៅត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសុច្ឆន្ទៈដល់ទីក្រុងវ៉ាស៊ីនតោន និងដើម្បីបើកទ្វារសម្រាប់កិច្ចពិភាក្សាបន្ថែមទៀតជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

ប៉ុន្តែការបំភ្លឺ និងលក្ខខណ្ឌមួយចំនួនដែលលោក Putin បាននិយាយថា ត្រូវបានគេប៉ាន់ប្រមាណថាទំនង ជាច្រានចោលបទឈប់បាញ់យ៉ាងឆាប់រហ័ស។
អំឡុងជំនួបជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ប្រធានាធិបតីរុស្ស៊ី រូបនេះ បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយក្នុងវិមានក្រឹមឡាំងថា លោកយល់ព្រមចំពោះសំណើដើម្បីបញ្ឈប់អរិភាព" ។
យើងពិតជាគាំទ្រ ប៉ុន្តែយើងបន្តយល់ពីការពិតដែលថាការបញ្ចប់នេះគួរតែជារបៀប ដែលនឹងនាំទៅរកសន្តិភាពយូរអង្វែង ហើយនឹងលុបបំបាត់បុព្វហេតុដើមនៃវិបត្តិនេះ៕