វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្វ៊ីស Roger Federer ផ្លូវការហើយគឺមិនអាចចូលរួមការប្រកួតវាយកូនបាល់ Grand Slam ដើមឆ្នាំក្រោយ Australian Open បានឡើយដោយសារតែបញ្ហារបួស។ មិនតែប៉ុណ្ណោះ Federer ត្រូវបានគេដឹងថានឹងអាចអវត្តមានដល់ពាក់កណ្តាលឆ្នាំ២០២២ ទៀតផង។

Roger Federer បានខកខានពីការប្រកួតតាំងពីចាញ់នៅវគ្គ ៨ក្រុមចុងក្រោយនៅ Wimbledon កាលពីខែកក្កដាដោយត្រូវទទួលការវះកាត់ជង្គង់។ គ្រូបង្វឹករបស់ Federer លោក Ivan Ljubicic បញ្ជាក់ថា កីឡាករស្វីសរូបនេះមានវ័យ ៤០ឆ្នាំទៅហើយដូច្នេះការជាសះស្បើយពីរបួសត្រូវប្រើពេលយូរ។ បច្ចុប្បន្ន Roger Federer កំពុងស្ថិតក្នុងបញ្ជីកីឡាករដែលឈ្នះ Grand Slam ច្រើនជាងគេនៅផ្នែកបុរសសរុបចំនួន ២០លើកស្មើគ្នាជាមួយ Novak Djokovic និង Rafael Nadal ខណៈព្រឹត្តិការណ៍ Grand Slam, Australian Open ឆ្នាំក្រោយនេះគេរំពឹងថា កីឡាករទាំង៣ នឹងអាចមានម្នាក់អាចឈ្នះ Grand Slam ច្រើនជាងគេ៕
អត្ថបទ៖នាង សុភាវុធ