កម្ពុជាប្រារព្ធទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ​«ការផ្លាស់ប្ដូរឆ្ពោះ​ទៅរកការ​រស់នៅប្រកបដោយចីរភាព»

2025/03/14 06:13:05 pm        103

អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំនូវទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ៖ "ការផ្លាស់ប្ដូរឆ្ពោះទៅរក ការរស់នៅប្រកបដោយចីរភាព" ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

លោកជំទាវ ចម និម្មល នៅក្នុងពិធីបើកកម្មវិធី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាពនិងតម្លាភាព។ លោកជំទាវ បានបន្តថា កម្ពុជា ក៏ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយន្តការការពារអ្នកប្រើប្រាស់ ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម តាមរយៈគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត និងយន្តការនានាជាច្រើន ដើម្បីធានាថា សិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ និងលើកកម្ពស់។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា បន្ទាប់ពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមាន កិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជននៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ មានដូចជា៖ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់, ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត និងកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែ មានប្រសិទ្ធភាព។

នៅក្នុងអង្គពិធីនេះ លោក Jost KADEL ភារធារីស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងថា អាល្លឺម៉ង់នៅតែបន្តប្តេជ្ញា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងប្រទេសកម្ពុជា ដើម្បីពង្រឹងសិទ្ធិអ្នកប្រើប្រាស់ លើកកម្ពស់ការយល់ដឹងសាធារណជន និងកសាងយន្តការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ដែលផ្តល់សិទ្ធិអំណាចអ្នកប្រើប្រាស់ក្នុងការរុះរកភាពស្មុគស្មាញនៃសេដ្ឋកិច្ចទំនើប ស្របពេលដែលកំពុងទទួលយកការរស់នៅប្រកបដោយនិរន្ត៍រភាព។

សូមបញ្ជាក់ថា កម្មវីធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់ និងការរស់នៅប្រកប ដោយចីរភាព ដោយបានបង្កើតជាវេទិកាកិច្ចពិភាក្សាតុមូល និងបទបង្ហាញពីអ្នកជំនាញពាក់ព័ន្ធ។ ក្នុងនោះផងដែរ កិច្ចពិភាក្សាតុមូលទី១ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ "ការប្រើប្រាស់ប្រកបដោយចីរភាព និងការអនុវត្តធុរកិច្ច ប្រកបដោយបរិយាបន្ន" ដែលត្រូវបានចូលរួមពិភាក្សាពីវាគ្មិនជាតំណាងវិស័យឯកជនក្នុងវិស័យ និងអ្នកច្បាប់ ផងដែរ។ ក្នុងកិច្ចពិភាក្សាទី២ បានផ្តោតទៅលើ "សិទ្ធិរបស់អ្នកប្រើប្រាស់នៅកម្ពុជានាពេលអនាគត" ដែលបានលើកឡើង អំពីចក្ខុវិស័យរយៈពេលវែងសម្រាប់ការការពារអ្នកប្រើប្រាស់និន្នាការ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត សិទ្ធិរបស់អ្នកប្រើប្រាស់ និងយុទ្ធសាស្រ្តដើម្បីបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ និងលទ្ធភាពទទួលបានយន្តការ ដោះស្រាយ។ កិច្ចពិភាក្សានេះក៏បានណែនាំអំពីកម្មវិធីដាក់ពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពោលគឺ CCF Complaint App ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        51
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        40
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm