អូស្ត្រាលី បញ្ជូនមីស៊ីលប្រឆាំងនាវាទៅឱ្យកងទ័ព ខណៈចិន បង្កើនសាច់ដុំយោធានៅដែនទឹក

2025/03/14 06:25:22 pm        93

អូស្ត្រាលី កំពុងប្រឹងប្រែងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ខណៈការមកដល់នាពេលថ្មីៗនេះនៃនាវាចម្បាំងចិនដ៏មានអានុភាពនៅឯឆ្នេរសមុទ្រអូស្ត្រាលី បានផ្តល់នូវការព្រមានយ៉ាងខ្លាំងអំពីសាច់ដុំកងនាវាចរដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។

នៅក្នុងជំហានមួយដើម្បីបង្កើនកម្លាំងយោធា ទីក្រុងកង់បេរ៉ា គ្រោងនឹងបំពាក់អាវុធបន្ថែមដល់ទាហានអូស្ត្រាលី ជាមួយនឹងមីស៊ីលប្រឆាំងនាវា និងរ៉ាដាតម្រង់គោលដៅកម្រិតខ្ពស់ ដើម្បីការពារដែនសមុទ្រដ៏ធំល្វឹងល្វើយរបស់ខ្លួន នេះបើយោងតាមសេចក្តីប្រកាស ព្រមទាំងសុន្ទរកថាជាផ្លូវការថ្មីៗនេះ និងសេចក្តីថ្លែងការណ៍របស់ក្រសួង។

រដ្ឋាភិបាលនិយាយថា មីស៊ីលប្រឆាំងនាវាទំនើប ២ប្រភេទថ្មីសម្រាប់កងទ័ព ដែលបាញ់ចេញពីជើងទម្របាញ់បង្ហោះចល័ត កំពុងស្ថិតក្រោមការវាយតម្លៃជាមួយនឹងការសម្រេចចិត្តដែលរំពឹងទុកនៅចុងឆ្នាំនេះ។ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនិយាយថា កំណែអនាគតនៃប្រភេទមីស៊ីលកំណត់គោលដៅវាយប្រហារ Lockheed Martin ត្រូវបានគេរំពឹងថានឹងមានរយៈចម្ងាយរហូតដល់ទៅ ១.០០០គីឡូម៉ែត្រ ហើយអាចត្រូវបានបាញ់ចេញពីជើងទម្រកាំភ្លើងធំចល័តខ្ពស់ HIMARS។

គួរឱ្យដឹងថា កងទ័ពជើងទឹកចិន បានធ្វើឱ្យសេវាសន្តិសុខអូស្ត្រាលីភ័យព្រួយ ជាមួយនឹងការដាក់ពង្រាយនាវាចម្បាំងដ៏មានឥទ្ធិពលបំផុត ៣គ្រឿង នៅជិតដែនទឹកទីក្រុងធំជាងគេរបស់អូស្រ្តាលី គឺទីក្រុងស៊ីដនី និងមែលប៊ន កាលពីចុងខែមុន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm