លោក Putin៖ទាហានអ៊ុយក្រែន ប្រឈមជម្រើសនៃការទម្លាក់អាវុធ ឬស្លាប់ ខណៈរុស្ស៊ីដាក់សម្ពាធខ្លាំងនៅតំបន់ Kursk

2025/03/14 12:25:54 pm        148

លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រុស្ស៊ី បានឡោមព័ទ្ធទាហានអ៊ុយក្រែនដែលនៅសេសសល់ក្នុងតំបន់Kurskភាគខាងលិចជាទីដែលពួកគេបានជាប់គាំងអស់រយៈពេលជាង៧ខែក្នុងសមរភូមិដ៏សំខាន់មួយនៃសង្រ្គាមជាង៣ឆ្នាំមកនេះ។

មួយថ្ងៃបន្ទាប់ពីណែនាំមេបញ្ជាការជាន់ខ្ពស់របស់លោកឱ្យបញ្ចប់ការបណ្តេញកងកម្លាំងអ៊ុយក្រែនឱ្យបានលឿនតាមដែលអាចធ្វើបាន លោកPutin បានប្រាប់សន្និសីទសារព័ត៌មានថាស្ថានភាពនៅតំបន់ Kursk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុង ហើយក្រុមដែលឈ្លានពានទឹកដីរបស់យើងគឺស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺន ។

មេបញ្ជាការកំពូលរបស់អ៊ុយក្រែន បានបដិសេធក្នុងសប្តាហ៍នេះដែលថាកងកម្លាំងរបស់លោកកំពុងត្រូវបានឡោមព័ទ្ធ ប៉ុន្តែបាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងស្ថិតនៅក្នុងទីតាំងមានសុវត្ថិភាព ជាងមុន។ប្រធានបុគ្គលិកយោធារបស់ខ្លួននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការវាយប្រហាររបស់រុស្សីចំនួនប្រាំ ត្រូវបានបណ្ដេញឲ្យបកក្រោយ ហើយការប៉ះទង្គិចគ្នាកំពុងបន្តក្នុងទីតាំង ៤។

អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីម្នាក់បានរាយការណ៍ពីការបាញ់កាំភ្លើងធំរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លាទៅលើទីក្រុង Sudzha ដែលរុស្ស៊ីដណ្តើមបានមកវិញកាលពីថ្ងៃពុធ។ ផែនទីដែលបានចេញផ្សាយដោយបណ្ដាញព័ត៌មាន Deep State ជាប្រភពផ្លូវការរបស់អ៊ុយក្រែនដែលបានតាមដានស្ថានភាពសមរភូមិជួរមុខនៃសង្រ្គាម បានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែននៅក្នុងសប្តាហ៍មុន ប៉ុន្តែមានការប្រែប្រួលតិចតួចក្នុងរយៈពេល ២៤ ម៉ោងកន្លងនេះ។

លោក Putin បាននិយាយថាទាហានអ៊ុយក្រែនត្រូវបានកាត់ផ្តាច់នៅខាងក្នុងតំបន់ឈ្លានពាន។ ហើយប្រសិនបើមានការបិទផ្លូវដោយកងទ័ពណាមួយនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ នោះគ្មាននរណាម្នាក់ នឹងអាចចាកចេញបានឡើយ ហើយមានតែវិធីពីរយ៉ាងប៉ុណ្ណោះ គឺការទម្លាក់អាវុធចុះចាញ់ ឬស្លាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am