ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមដំឡើងពន្ធជាច្រើន ចាប់តាំងពីបានវិលត្រឡប់ចូលទៅកាន់តំណែងវិញកាលពីថ្ងៃទី២០ ខែមករា ដោយមានចាប់ពីពន្ធជាសកលលើការនាំចូល រហូតដល់ការដំឡើងពន្ធកំណត់គោលដៅលើវិស័យ ឬប្រទេសជាក់លាក់ ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រទេសផ្សេងៗទៀតបំពេញតាមតម្រូវការគោលនយោបាយរបស់លោក។

លោក Trump កាលពីថ្ងៃទី១ ខែមីនា បានបញ្ជាឱ្យមានការស៊ើបអង្កេតពាណិជ្ជកម្មថ្មី ដែលអាចប្រមូលការដំឡើងពន្ធបន្ថែម លើការនាំចូលឈើ ដោយបន្ថែមលើពន្ធដែលមានស្រាប់លើឈើស្រល់ របស់កាណាដា និងដំឡើងពន្ធ២៥% លើទំនិញទាំងអស់របស់ប្រទេសកាណាដា និងម៉ិកស៊ិក។

លោក Ravi Parmar រដ្ឋមន្ត្រីក្រសួងព្រៃឈើកាណាដា នៃខេត្ត British Columbia បាននិយាយនៅក្នុងបទសម្ភាសន៍ថា «ប្រសិនបើមានរឿងរ៉ាវ ដែលយើងបានដឹងពីការគំរាមកំហែងដំឡើងពន្ធរបស់ប្រធានាធិបតី លោក Trump នោះទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិក ផ្លាស់ប្តូរជារៀងរហូត» ។ លោក Parmar បានពន្យល់ថា ទីផ្សារភាគហ៊ុនរបស់ប្រទេសកាណាដា នឹងធ្លាក់ចុះ ហើយការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក «ពុំកើនឡើងតាមបច្ចេកទេសនោះទេ ខណៈឈើរុស្ស៊ី នៅពេលនេះនឹងចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
កាលពីពេលថ្មីៗនេះ លោក Parmar បានធ្វើទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រនីញ៉ា និងបាននិយាយថា ខណៈពិភាក្សាជាមួយសមាគមឧស្សាហកម្មអគារនៅរដ្ឋកាលីហ្វ័រនីញ៉ា លោកបានដឹងថា មានតម្រូវការច្រើនលើសលប់សម្រាប់ឈើរបស់ប្រទេសកាណាដា ដើម្បីសាងសង់លំនៅឋានឡើងវិញ ក្រោយមហន្តរាយចំហេះព្រៃ ដែលបានកើតឡើងនៅក្នុងទីក្រុង Los Angeles។