ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងជើងទឹកវាយលើគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅទីតាំងឈរជើងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕








