ភាពតានតឹងពីចំណាត់ការពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងកាណាដា។ទីក្រុង Ottawa បានដាក់បណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើងពន្ធរបស់អាមេរិក លើលោហៈ។

អង្គការ WTO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា បានអះអាងថាការដំឡើងពន្ធបន្ថែម២៥ភាគរយរបស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូម គឺមិនសមស្របទៅនឹងច្បាប់របស់ខ្លួនឡើយ។

អង្គការWTO និយាយថា ទីក្រុង Ottawa បានស្នើសុំការពិគ្រោះយោបល់អំពីជម្លោះនេះ ដែលផ្តល់ឱកាសឱ្យភាគីនានាបានពិភាក្សាអំពីបញ្ហា។ ប្រសិនបើកិច្ចពិភាក្សា មិនអាចដោះស្រាយបញ្ហាបាន នោះប្រទេសកាណាដា អាចស្នើសុំការវិនិច្ឆ័យដោយគណៈកម្មការមួយក្រុម។

រហូតមកដល់ពេលនេះ លោក Trump បានបង្ហាញឆន្ទៈតិចតួចក្នុងការកែប្រែជំហររបស់លោក។ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំនឹងមិនកែប្រែអ្វីទាំងអស់លើអាលុយមីញ៉ូម ដែក ឬរថយន្ត។ យើងនឹងមិនកែប្រែឡើយ។