លោកអតីតប្រធានាធិបតីហ្វីលីពីន Duterte ប្រឈមនឹងក្ដីក្ដាំដ៏លំបាកនៅ ICC ជុំវិញសង្រ្គាមគ្រឿងញៀន

2025/03/14 10:29:57 pm        77

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល នៅសប្ដាហ៍នេះ ក្រោមសំណើរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក ហើយពេលនេះលោកកំពុងប្រឈមដំណើរការក្ដីក្ដាំផ្លូវច្បាប់ដ៏លំបាក។ 

នៅក្នុងសារទៅកាន់អ្នកគាំទ្រ លោក Duterte បាននិយាយថា "នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរ និងមិនងាយស្រួលនោះទេ ប៉ុន្តែលោកនឹងបន្តទទួលយកជោគវាសនារបស់ខ្លួន"។ បន្ទាប់ពីទៅដល់ទីក្រុងឡាអេ លោក Duterte ត្រូវបាន ICC ឃុំខ្លួន ហើយចូលសវនាការនៅតុលាការជាលើកដំបូងក្នុងថ្ងៃសុក្រសប្ដាហ៍នេះ ខណៈត្រៀមខ្លួនសម្រាប់ការប្រយុទ្ធទប់ទល់នឹងសង្រ្គាមផ្លូវច្បាប់ដ៏ស្មុគស្មាញនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

រដ្ឋអាជ្ញានៅ ICC បានចោទប្រកាន់អតីតមេដឹកនាំហ្វីលីពីនវ័យ ៧៩ឆ្នាំរូបនេះពីបទបង្កើត និងបំពាក់អាវុធដល់នគរបាល ដែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនរាប់ពាន់នាក់អំឡុងពេលអាណត្តិរបស់លោក។ លោក Duterte បាននិយាយរួចហើយថា លោកនឹងទទួលខុសត្រូវទាំងស្រុងគ្រប់បែបយ៉ាងចំពោះ "សង្គ្រាមប្រឆាំងគ្រឿងញៀន" នេះ។

លោក Duterte នឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលបង្ហាញខ្លួននៅចំពោះមុខតុលាការ ICC។ គួរឱ្យដឹងថា ក្នុងអំឡុងពេលកាន់តំណែងរយៈពេល ៦ឆ្នាំរបស់លោក ជនសង្ស័យចំនួន ៦.២០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងគ្រឿងញៀន នេះបើតាមតួលេខនគរបាល ប៉ុន្តែសកម្មជននិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដមានច្រើនជាងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm