មន្ត្រីនៅតំបន់អេត្យូពីដែលកំពុងមានភាពតានតឹង បានព្រមានប្រទេសអេត្យូពី និងអេរីទ្រី អាចនឹងត្រូវឆ្ពោះទៅរកសង្គ្រាម ដោយប្រថុយនឹងគ្រោះមហន្តរាយមនុស្សធម៌មួយផ្សេងទៀត នៅក្នុងតំបន់ញកអាហ្វ្រិក (Horn of Africa)។
ក្រុមអ្នកវិភាគ បាននិយាយថា ការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងទ័ពដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក នឹងបង្ហាញពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១៩ ដោយសារទំនាក់ទំនងនេះ និងអាចទាក់ទាញមហាអំណាច ក្នុងតំបន់ផ្សេងទៀត ។

ការប៉ះទង្គិចនេះ ក៏ទំនងជានឹងបង្កើតវិបត្តិមួយទៀត នៅក្នុងតំបន់ ដែលការកាត់បន្ថយជំនួយមានកិច្ចខិតខំប្រឹងប្រែងដ៏ស្មុកស្មាញ ដើម្បីជួយដល់មនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសស៊ូដង់ សូម៉ាលី និងអេត្យូពី។
លោកឧត្តមសេនីយ៍ Tsadkan Gebretensae អនុប្រធានផ្នែករដ្ឋបាលបណ្តោះអាសន្ន នៅក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី បានសរសេរនៅក្នុងទស្សនាវដ្ដី Africa-Report ដែលផ្តោតលើទ្វីបអាហ្រ្វិកថា៖ « នៅពេលណាមួយ សង្រ្គាមរវាងប្រទេសអេត្យូពី និងអេរីទ្រី អាចផ្ទុះឡើង»។
សង្រ្គាមស៊ីវិលឆ្នាំ ២០២០-២០២២ នៅក្នុងតំបន់ Tigray រវាងរណសិរ្សរំដោះប្រជាជន Tigray (TPLF) និងរដ្ឋាភិបាលកណ្តាលរបស់ប្រទេសអេត្យូពី បានបណ្តាលឲ្យមនុស្សរាប់សែននាក់ ស្លាប់។

