ក្រុមមន្ត្រី បាននិយាយថា អ្នកបើកបររថយន្តជាច្រើននាក់នៅក្នុងទីក្រុង San Jacinto រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានគេមើលឃើញជាប់គាំងនៅក្នុងបំណាក់ដី កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ដោយត្រូវការជំនួយពីក្រុមអ្នកសង្គ្រោះ។
ក្រសួងការពារព្រៃឈើនិងបង្ការអគ្គិភ័យរដ្ឋកាលីហ្វ័រនីញ៉ា នាយកដ្ឋានពន្លត់អគ្គិភ័យតំបន់Riverside អង្គភាពទាំងពីរនេះបានជួយសង្គ្រោះអ្នកបើកបររថយន្តនៅម៉ោងប្រហែល៦ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក ដែលបានរកឃើញ «អ្នកជាប់ខ្លួនដោយបំណាក់ដីជាច្រើននាក់ឆ្លងកាត់ផ្លូវ ហើយរថយន្តដឹកទំនិញជាច្រើនគ្រឿង ក៏បានជាប់គាំង ដោយអ្នកបើកបរបានជាប់នៅខាងក្នុងរថយន្ត។
អង្គភាព Cal Fire បាននិយាយថាក្រុមសង្គ្រោះ Swift Water របស់ខ្លួន អាចឲ្យអ្នករងរបួស៦នាក់ដែលត្រូវបានវាយតម្លៃដោយគ្រូពេទ្យសង្គ្រោះបឋម ចាកចេញពីកន្លែងកើតហេតុ។