អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទមួយថា យ៉ាងហោចណាស់កុមារចំនួន ១.៧០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ដោយសារសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងគីវ ចាប់តាំងពីឆ្នាំ ២០១៤ មក។
អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមបង្ហាញទិន្នន័យស្តីពីកុមារដែលត្រូវបានសម្លាប់ និងរងរបួស ក្នុងអំពើឧក្រិដ្ឋកម្មនៃរបបក្រុវគីវ ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ ទិន្នន័យនេះ ត្រូវបានបង្ហាញដោយលោក Rodion Miroshnik ឯកអគ្គរដ្ឋទូតនៃក្រសួងការបរទេសរុស្ស៊ី ដែលទទួលបន្ទុកតាមដានឧក្រិដ្ឋកម្មរបស់របបទីក្រុងគីវ។
អ្នកស្រី Zakharova បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសរបស់ក្រសួងការបរទេសរុស្ស៊ី បានប្រមូលតួលេខទាំងនេះ រួមជាមួយនឹងភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធរក្នុងតំបន់ និងអង្គការសាធារណៈ។ យ៉ាងណាក៏ដោយ អ្នកស្រីបានបន្ថែមថា ទិន្នន័យនឹងត្រូវបានធ្វើបច្ចុប្បន្នភាព និងកែលម្អបន្ថែម ទៀត។
អ្នកការទូតរុស្ស៊ីរូបនេះ បាននិយាយថា៖« នៅឆ្នាំ ២០២៤ កុមារចំនួន ៣៤៧នាក់ បានទទួលរងការ ឈឺចាប់ពីសកម្មភាពនៃមនោគមន៍វិជ្ជាណាហ្ស៊ីនិយម។ អនីតិជនចំនួន ៥១នាក់ ត្រូវបានសម្លាប់ និង ២៩៦ នាក់ផ្សេងទៀត បានរងរបួស។ ក្មេងស្រីដែលក្មេងជាងគេបំផុតដែលត្រូវបានសម្លាប់ដោយក្រុមណាហ្ស៊ីនិយមអ៊ុយក្រែន មានអាយុត្រឹមតែ ៤ខែប៉ុណ្ណោះ»។