លោកនាយករដ្ឋមន្ត្រី Gintautas Paluckas បាននិយាយតាមវិទ្យុជាតិ LRT ថា កងកម្លាំងប្រដាប់អាវុធលីទុយអានី នឹងទិញមីនប្រឆាំងរថក្រោះដែលមានតម្លៃ ៥០ លានអឺរ៉ូ ពីក្រុមហ៊ុនផលិតក្នុងស្រុក។
លោកបាននិយាយថា៖«ទឹកប្រាក់សរុបចំនួន ៥០ លានអឺរ៉ូ ត្រូវបានបែងចែកសម្រាប់ការទិញមីនប្រឆាំងរថក្រោះ។ គ្រាប់មីនទាំងនេះ នឹងមានប្រភពមកពីក្រុមហ៊ុនផលិតរបស់លីទុយអានី ដោយធានាថា មូលនិធិនេះ នៅតែមាន នៅក្នុងប្រទេសនេះ អាចប្រើប្រាស់សម្រាប់ការវិនិយោគលើវិស័យការពារជាតិ»។
រហូតមកដល់ពេលនេះ ទីក្រុងវីលនីញូស ( Vilnius) បានទិញមីនប្រឆាំងរថក្រោះភាគច្រើនរបស់ខ្លួនពីបរទេស។ ប្រទេសលីទុយអានី គ្រោងនឹងចំណាយប្រាក់សរុបចំនួន ៦០០ លានអឺរ៉ូ លើការអភិវឌ្ឍ ផលិតកម្មគ្រាប់មីន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ យោងតាមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា មួយផ្នែកមូលនិធិទាំងនេះ អាចត្រូវបានប្រើប្រាស់សម្រាប់ផលិតមីនប្រឆាំងមនុស្ស បន្ទាប់ពីការដកផែនការរបស់ទីក្រុងវីលនីញូស ចេញពីអនុសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ ការផលិត និងការស្តុក ទុកគ្រាប់មីន។
ប្រទេសលីទុយអានី ត្រូវបានគេរំពឹងថា នឹងដកខ្លួនចេញពីអនុសញ្ញារួមជាមួយនឹងប្រទេសអេស្តូនី ប៉ូឡូញ និងហ្វាំងឡង់ ដែលជាប់ព្រំដែនរុស្ស៊ីផងដែរ។