សមាជិកនៃការិយាល័យនយោបាយហាម៉ាស បានជួបជាមួយថ្នាក់ដឹកនាំនៃអង្គការបដិវត្តន៍ជីហាដឥស្លាម នៅទីក្រុងដូហានៃប្រទេសកាតា ហើយបានពិភាក្សាអំពីស្ថានភាពដែលកំពុងបន្តទាក់ទងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្កាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ក្រុមហាម៉ាស។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ បានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងលទ្ធផលបណ្តោះអាសន្ននៃការពិគ្រោះយោបល់ ដែលបានធ្វើឡើងក្នុងរយៈពេល ពីរថ្ងៃកន្លងទៅ ហើយមានគោលបំណងបន្តការចរចាឡើងវិញអំពីអនាគតនៃកិច្ចព្រមព្រៀងនេះ»។
សមាជិកនៃក្រុមហាម៉ាស និងថ្នាក់ដឹកនាំក្រុមជីហាដឥស្លាម បានប្រកាសថា ពួកគេនៅតែ «ត្រៀមខ្លួនជាស្រេច ដើម្បីរក្សាកិច្ចព្រមព្រៀង និងអនុវត្តគ្រប់ដំណាក់កាលទាំងអស់»។ គណៈប្រតិភូហាម៉ាស នៅក្នុងកិច្ចប្រជុំ នៅទីក្រុងដូហា ដឹកនាំដោយលោក Muhammad Darwish ប្រធានស្ថាប័នប្រឹក្សាចលនាប៉ាឡេស្ទីន ក្រុមប្រឹក្សា Shura ខណៈដែលក្រុមជីហាដឥស្លាម ត្រូវបានតំណាងដោយលោកអគ្គលេខាធិការ Ziyad al-Nakhalah និងអនុប្រធានរបស់ខ្លួនលោក Muhammad al-Hindi។
ដូចដែលក្រុមសកម្មប្រយុទ្ធខ្លួនឯង បាននិយាយថា សម្ព័ន្ធមិត្តនៃក្រុមហាម៉ាស បានមកដល់ប្រទេសកាតាមុននេះ ដើម្បីរៀបចំការពិភាក្សាលើការវិវឌ្ឍ នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្កាហ្សា»។ ជុំថ្មីនៃការចរចាដោយប្រយោល បន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលសម្របសម្រួលដោយកាតា ហើយមានការចូលរួមដោយអ្នកតំណាងនៃរដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងដំណើរការ នៅទីក្រុងដូហា។