ស្របពេលលោក Trump ផ្សះផ្សាទំនាក់ទំនង អង់គ្លេសលេចឡើងជាគូរិធំទី១ របស់រុស្ស៊ី

2025/03/15 01:17:23 am        106


ជម្លោះរវាងប្រទេសអង់គ្លេស និងរុស្ស៊ី ចាប់ផ្ដើមឡើងកម្ដៅបន្តិចម្ដងៗ ដោយចាប់ផ្ដើមពីអ្នកការទូតអង់គ្លេស ២រូប ត្រូវបានបណ្ដេញចេញ ក្នុងជម្លោះចារកម្ម ខណៈបន្ទាប់មក មានសេចក្តីថ្លែងការណ៍ធ្ងន់ៗពីទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ដែលហៅអង់គ្លេសថា «អ្នកបង្កសង្គ្រាម»។ ហើយមានការគំរាមកំហែងពីសម្ព័ន្ធមិត្តធំជាងគេរបស់លោក Vladimir Putin ដែលចង់រឹបអូសទ្រព្យសម្បត្តិរបស់ចក្រភពអង់គ្លេស នៅប្រទេសរុស្ស៊ី។

ខណៈដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump ប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងធ្វើជាអ្នកសម្របសម្រួលសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ចក្រភពអង់គ្លេស ត្រូវបានផ្ដល់ឋានៈជាគូរិធំជាងគេបំផុតរបស់រុស្ស៊ី។ វាគឺជាស្ថានភាពដែលបានកើតឡើងក្នុងរយៈពេលផ្សេងៗគ្នាជាច្រើនដង នៅ ២សតវត្សរ៍កន្លងមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយដែលបានធ្វើការចោទប្រកាន់មិនធម្មតា កាលពីថ្ងៃចន្ទ (ទី១០ ខែមីនា) ទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី បានលើកឡើងថា៖ «សព្វថ្ងៃនេះ ទីក្រុងឡុងដ៍កំពុងដើរតួជា «អ្នកបង្កសង្គ្រាម» របស់ពិភពលោកដ៏ធំ ពោលគឺមិនខុសពីកាលមុនសង្គ្រាមលោកទាំង ២លើកនៃសតវត្សរ៍ចុងក្រោយនេះទេ»។

ស្ថាប័ននេះបានចោទប្រកាន់ទីក្រុងឡុងដ្រ៍ថា បានព្យាយាមបង្អាក់កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការស្វែងរកសន្តិភាព នៅអ៊ុយក្រែន។ ទីភ្នាក់ងារដែលត្រូវបានគេស្គាល់ថា ជា SVR បានបន្ថែមថា «ពេលវេលាបានមកដល់ហើយ ដើម្បីលាតត្រដាងពីពួកគេ និងផ្ញើសារច្បាស់លាស់ទៅកាន់ក្រុមលាក់ពុត និងពួកឥស្សរជនរបស់ក្រុមនេះថា អ្នកនឹងមិនជោគជ័យទេ»។ យ៉ាងណាក្ដី ស្ថាប័ននេះមិនបានបញ្ជាក់លម្អិត អំពីអ្វីដែលខ្លួនជឿថា ចក្រភពអង់គ្លេសជាអ្នកបង្កសង្គ្រាម នៅមុនសង្គ្រាមលោកទាំង ២លើកនោះឡើយ។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ បានក្លាយជាជម្លោះដ៏ធំ និងបង្ហូរឈាមបំផុតរបស់អឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។ ភ្លើងសង្គ្រាមនេះបានបណ្ដាលឲ្យមនុស្សរាប់សែននាក់ ស្លាប់ និងរបួស ខណៈរាប់លាននាក់ត្រូវភៀសខ្លួន និងបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបំផុត រវាងទីក្រុងមូស្គូ និងលោកខាងលិចមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm