រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំអ្នកជំនួញក្នុងស្រុក ស្វែងយល់ខ្សែច្រវាក់ផលិតកម្មអនុវត្តល្អៗជាសកល

2025/03/15 01:34:43 am        102

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំប្រតិភូក្រសួង និងវិស័យឯកជន ទស្សនាខ្សែច្រវាក់ផ្គត់ ផ្គង់នៃការធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីជំរុញលើកកម្ពស់ដល់ក្រុមហ៊ុនក្នុងស្រុក ត្រៀមលក្ខណៈ ឈានទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, និងសហគ្រិនកម្ពុជា ទស្សនាស្វែងយល់ នៅរោងចក្រភេសជ្ជៈកូកា-កូឡាកម្ពុជា (CBC) ក្នុងតំបន់សេដ្ឋកិច្ចសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងគោលបំណង លើកទឹកចិត្តដល់ក្រុមហ៊ុនអន្តរជាតិមួយនេះ ដែលបានឈរជើងជាយូរឆ្នាំនៅកម្ពុជា ព្រមទាំងការចូលរួមអបអរសាទរដល់ក្រុមហ៊ុននោះ ផងដែរ ដែលទទួលបានជ័យលាភី (Best In Class) ដែលជាពានរង្វាន់ក្នុងតំបន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់ភាពល្អឥត ខ្ចោះក្នុងគុណភាព សុវត្ថិភាព និរន្តរភាពបរិស្ថាន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះ CBC លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនមាតិកាក្នុងស្រុក នៅក្នុងផលិតកម្ម បច្ចុប្បន្នទទួលបាន ១០០% នៃកំប៉ុង ដប ប្រអប់កេស និងថង់ប្លាស្ទិកក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបន្ថែម អំពីការ គាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ចំពោះឧស្សាហកម្មដែលចូលរួមដល់ការច្នៃប្រឌិតបៃតង និងការផលិតប្រកបដោយការទទួលខុសត្រូវ។

នៅក្នុងដំណើរទស្សនាស្វែងយល់នេះ, លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិ CBC បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដឹកនាំប្រតិភូ មកទស្សនានៅរោងចក្រដោយផ្ទាល់, ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ពីសារៈសំខាន់នៃពានរង្វាន់ Gold Trophy ចំនួនបីជាប់ៗគ្នា ពីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងការរួម ចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm